adverise with khmeread Unnamed

ឃាត់​ចោរ​អំបុក​ចោរ​អំបែង​បាន ​៨ ​នាក់ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​២

    ភ្នំពេញ ៖ យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដែល​ត្រូវ​នឹង​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រ​ទី​ត អកអំបុក និង​សំពះ​ព្រះ​ខែ​សមត្ថកិច្ច​ឃាត់​ចោរ​អំបុក​ចោរ​អំបែង​បាន​ ៨ ​នាក់។​

    ប៉ូលិស​បានឱ្យដឹងថា ការឃាត់​នេះ​ត្រូវបាន​ធ្វើឡើង​ជាក់ស្ដែង​ខ​ណៈ​ដែល ក្រុម​ជនសង្ស័យ​ទាំងនេះ បម្រុង​តែ​នឹងធ្វើ​សកម្មភាព ក្នុង​តំបន់​ការពារ​ A3 និង​A3-1 នៅ​ម្ដុំ​ព្រះបរមរាជវាំង ស្ថិតក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោយ​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ឃាត់​បាន​ទាំង​ ៨ ​នាក់​នេះ​រួមមាន​ទី​១-​ឈ្មោះ ថុង រតនា អាយុ​២០​ឆ្នាំ, ទី​២-​ឈ្មោះ គ្រី ក្រែ អាយុ​១៨​ឆ្នាំ, ទី​៣-​ឈ្មោះ កែវ សុជា អាយុ​១៦​ឆ្នាំ, ទី​៤-​ឈ្មោះ ពេជ្រ រាជ្យ អាយុ​១៩​ឆ្នាំ, ទី​៥​ឈ្មោះ រតនា សម្បត្តិ អាយុ​៣៤​ឆ្នាំ, ទី​៦-​ឈ្មោះ ជាម ពិសី អាយុ​២៧​ឆ្នាំ, ​ទី​៧-​ឈ្មោះ សាន ស្រី​ណុ​ច អាយុ​២៣​ឆ្នាំ និង​ទី​៨-​ឈ្មោះ សី ប៉ិច អាយុ​៥៧​ឆ្នាំ រួច​បញ្ជូន​ឱ្យ​ប៉ូលិស​ខណ្ឌដូនពេញ​ចាត់ការ​បន្ត៕


 

adverise with khmeread

មតិយោបល់