adverise with khmeread Untitled 1

លោកតាដើរលក់ចម្ពាម លក់ទើបអស់ពាក់កណ្តាលត្រូវប៉ូលិសចាប់

    ភ្នំពេញ ៖ បុរស​មកពី​ខេត្ត​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម មុខក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដោយ​គាត់​លក់ចម្ពាម​ក្នុង​ថ្ងៃបុណ្យ​អុំទូក ដែល​សមត្ថកិច្ច​យល់ថា ​"វា​ជា​អាវុធ​មួយ​ប្រភេទ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស"។​

    ប៉ូលិស​និយាយថា បុរស​នោះ​ឈ្មោះ នួ​ង សាម៉ុន ទីកន្លែង​កំណើត​ភូមិ​សម្បូរ ស្រុក​សម្បូរ ខេត្តក្រចេះ ស្នាក់នៅ​ក្នុង​វត្ត​ថា​ន់​។ មូលហេតុ​គាត់​បាន​ដើរ​លក់ចម្ពាម​កៅស៊ូ​ចំនួន​៤២​ដើម ហើយ​គាត់​លក់​អស់​២០​ដើម នៅសល់​២២​ដើម​ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម៉ោង​៤ ​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នេះ រួច​បញ្ជូនទៅ​ស្នងការដ្ឋាន​ក្រុង​ចាត់​ការបន្ត៕

adverise with khmeread

មតិយោបល់