1

​អ្នកក្រុង Wellington ភ្ញាក់ផ្អើល​នឹង​អព្ភូតហេតុ​មួយ ក្នុងពេល​កំពុង​កើត​គ្រោះ​រញ្ជួយ​ដី​នៅ​នូ​វែ​សេ​ឡង់​ម្សិលមិញ

​    ​ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដែល​ត្រូវបាន​ផ្តិត​ឡើង​អំឡុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បង្ហាញ​ពី​មេឃ​នៅពេល​យប់​ស្រាប់តែ​លេចចេញ​ពន្លឺ​លាយឡំ​ជាមួយ​ពណ៌​ផ្សេងៗ​ដ៏​ភ្លឺ​ចិញ្ចាច​។​

​    ​បុរស​ម្នាក់​បានរៀបចំ​ដើម្បី​ថត​ទិដ្ឋភាព​នេះ​នៅក្នុង​រដ្ឋធានី Wellington ខណៈ​គ្រោះ​រញ្ជួយ​ដី​កម្លាំង ៧,៨ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​នៅក្បែរ​តំបន់​ទីក្រុង Christchurch​។​

​    ​នៅក្នុង​វីដេអូ​នេះ​គេ​ឃើញ​មាន​ពន្លឺ​បៃតង ស និង​ខៀវ​ផុស​ឡើង​នៅលើ​មេឃ​ត្រឹម​ប៉ុន្មាន​វិនាទី​។ លោក Zachary Bell បាន​និយាយថា គាត់​បាន​ថត​វីដេអូ​នេះ​នៅពេល​មាន​រំ​ញ័រ ហើយ​រំពេច​នោះ​ពន្លឺ​ក៏​ចាប់ផ្តើម​ផុស​នៅលើ​មេឃ​ជាមួយ​ពណ៌ នៅលើ​សមុទ្រ​។​

​    ​យោងតាម​កាសែត ABC News ឱ្យដឹងថា ពន្លឺ​ស្រដៀង​គ្នា​នេះដែរ​ត្រូវ​បានឃើញ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​នៅ Christchurch កាលពី​ឆ្នាំ ២០១១​។​

​    ​ទោះយ៉ាងណា ការពិត​មួយ​នោះ​គឺថា ពន្លឺ​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​អំឡុង​រញ្ជួយ​ដី​រាប់ពាន់​ឆ្នាំ​មកហើយ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​នៅ​មិនទាន់​អាច​បកស្រាយ​បាន​ពី​មូល​ហេតុដែល​កើត​អព្ភូត​ហេតុនេះ​ទេ​។​

​    ​នៅក្នុង​ឯកសារ​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មានវិទ្យា​សាស្ត្រ Seismological Research Letters បាន​បង្ហាញថា ក្រុម​អ្នកស្រាវជ្រាវ​បាន​ថ្លែងថា ពន្លឺ​នេះ​ត្រូវបាន​ប្រទះឃើញ​ប៉ុន្មាន​សប្តាហ៍​មុន​រញ្ជួយ​ដី​។​

​    ​វា​អាច​ដោយសារ​សម្ពាធ​ពូន​ផ្តុំ​នៅ​ស្នាម​រញ្ជួយ​ដី​មុនពេល​កើត​គ្រោះមហន្តរាយ​រញ្ជួយ​ដី​។ យ៉ាងណាក្តី គេ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​ពន្លឺ​នេះ​គឺជា​បាតុភូតធម្មជាតិ ឬ យ៉ាងណា​នោះទេ​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់