adverise with khmeread Untitled 1

នៅចាំ​មុខ​ក្មេងស្រី ដែល​រូបថត​នាង​ត្រូវគេ​យកទៅ​កាត់ត Troll ពេញ​បណ្តាញ​សង្គម​ទេ​? សាច់រឿង​ពិត​ពីក្រោយ​រូបនេះ​ត្រូវបាន​លាតត្រដាង​ហើយ​

    ​តើ​អ្នក​នៅចាំ​ក្មេងស្រី​ក្នុង​រូបថត​នេះដែរ​ទេ​? ចាប់តាំងពី​ឆ្នាំ ២០០៤ រូបថត​បែប​កំប្លែង​នេះ​បាន​ក្លាយជា​រូបថត​មួយ​ដ៏​ពេញនិយម​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ដោយ​រូបថត​នេះ​ត្រូវបាន​គេ​យកទៅ Troll លែបខាយ​ពាក្យសំដី​គ្នា​នៅលើ​រូបថត​នេះ​។​

​    ​ឈ្មោះ​ពិត​របស់​នាង​គឺ Zoe Roth អាយុ ១៦ ឆ្នាំ​មកពី​តំបន់ Lake Tahoe ឆ្នេរ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។​

​    ​ក្នុង​ឆ្នាំ ២០០៤ នាង​មាន​អាយុ​ទើបតែ ៤ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពេលព្រឹក​មួយ​នោះ​នាង​កំពុង​មើល​ទូរទស្សន៍​ជាមួយ​បងប្រុស​របស់​នាង​ឈ្មោះ Tristan ស្រាប់តែ​ម្ដាយ​នាង​និយាយថា​ផ្ទះមួយ​នៅក្បែរ​ផ្លូវ​នោះ​កំពុង​ឆាបឆេះ​។​

​    ​ឪពុក​របស់​នាង​ឈ្មោះ Dave Roth ភ្លាមៗ​នាំ​គ្រួសារ​ផ្ដុំគ្នា​ជាមួយនឹង​កាមេរ៉ា​ឌីជីថល​ទើបតែ​ទិញ ទៅ​ថត​អណ្ដាតភ្លើង​ឆេះ​ផ្ទះ​នោះ​។​

​    ​គាត់​បាន​ថត​រូបថត​ជាង ៣០ រូប​នៃ​កូន​របស់គាត់​កំពុង​មើល​ភ្លើង​ឆេះ​ផ្ទះ ហើយ​បន្ទាប់មក​ក៏​ត្រឡប់​ចូល​ផ្ទះ​វិញ​ឆែក​មើលរូប​ភាព​។​

​    ​ហើយបី​ឆ្នាំក្រោយ​រូប​មួយ​ក្នុងចំណោម​រូបភាព​ទាំងអស់​របស់​កូន​គាត់ ដែល​លោក Dave Roth បាន​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេ​ត​បាន​ល្បី​មកទល់​សព្វថ្ងៃនេះ​។​

​    ​ហើយ​ក្នុង​ឆ្នាំ ២០០៧ លោក Dave Roth បាន​យក​រូបថត​មួយ​សន្លឹក​នោះ​ទៅ​ដាក់​ក្នុង​កម្មវិធី​ប្រឡងប្រជែង​លើ​ទស្សនាវដ្ដី​មួយ ហើយ​គាត់​គឺជា​អ្នកឈ្នះ​។​

​    ​យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​រូបភាព​ពេល​នាង Zoe Roth ធំ​បាន​បន្តិច និង​ក្នុងពេល​បច្ចុប្បន្ន​៕

adverise with khmeread

មតិយោបល់