adverise with khmeread 1

​សមាជិកសភា​អ៊ុយ​ក្រែ​ន​ពីរ​នាក់​វាយ​គ្នា​មួយ​ទាំងមូល តែ​គេ​បែរជា​ចាប់អារម្មណ៍​បុរស​ម្នាក់នេះ​ទៅវិញ​!

​    ​អំឡុង​ការ​ចោទសួរ​របស់​នាយករ​ដ្ឋ​មន្ត្រី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន សមាជិកសភា​ពីរ​នាក់​បានចាប់ផ្តើម​កា​រ​វាយតប់​នៅ​ចំពោះ​សមាជិក​ដទៃទៀត​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ការ​វាយតប់​គ្នា​នេះ​បានកើត​ឡើង​ដោយសារ​លោក Oleg Lyashko មេដឹកនាំ​គណបក្ស Radical Party ចោទប្រកាន់​លោក Yuriy Bokyo សហប្រធាន​ប្លុក​ប្រឆាំង ថា​ជាទី​ភ្នាក់ងារ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​។​

​    ​ពួក​អ្នកនយោបាយ​វាយតប់​គ្នា​គឺជា​រឿង​ដ៏​គួរឱ្យ​អស់សំណើច ប៉ុន្តែ​អ្វីដែល​គេ​កត់សម្គាល់​ខ្លាំង​ក្នុង​វីដេអូ​នេះ​គឺ​មិនមែន​អ្នក​ទាំងពីរ​នាក់​នោះទេ​។​

​    ​អ្នក​ដែល​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​អំឡុង​ការ​វាយតប់​គ្នា​នេះ​គឺ​បុរស​អង្គុយ​នៅក្បែរ​ទ្វារ​ម្នាក់ ដែល​ហាក់​មិន​ខ្វល់​ពីអ្វី​ទាំងអស់​។​

​    ​មនុស្ស​ជាច្រើន​គិតថា បុរស​ម្នាក់នេះ​មិន​កម្រើក​សោះ​ប្រហែលជា​គាត់​កំពុង​ប្រកួតប្រជែង​ល្បែង Mannequin Challenge ដែល​កំពុង​ពេញនិយម​នៅលើ​បណ្តាញ​សង្គម​៕

adverise with khmeread
ប្រភព៖ Indy100

មតិយោបល់