adverise with khmeread 123123

ឃាត់ចោរឆក់ទូរស័ព្ទអ្នកហាត់ប្រាណមុខឃ្លាំងសាំង

      ភ្នំពេញ ៖ ជនសង្ស័យ​ឆក់យក​ទូរស័ព្ទ​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​យប់​នៅ​ថ្ងៃទី​១៤​មករា​២០១៦​ពី​អ្នក​ហាត់ប្រាណ​នៅ​ចំណុច​សួនច្បារ​មុខ​ឃ្លាំង​សាំង​សូ​គី​ម៉ីច​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ ។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​សន  សុខន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុម​ហ៑ុន​មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវជាតិ​លេខ​៥​ក្រុម​៩​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​បន្តថា ក្រោយពី​សភាពការណ៍​កើតឡើង​ភ្លាម​កម្លាំង​ខណ្ឌ​និង​ប៉ុស្តិ៍​ដែលមាន​ភារកិច្ច​ល្បាត​និង​គោលដៅ​ពួនស្ទាក់​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ​ដួង​សា​ដា​រ៉ា  ហៅ​អា​រ៉ា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ទីលំនៅ​ផ្ទះជួល​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូ​មែត្រ​លេខ​៦ ។​

    ប៉ូលិស​បន្តទៀតថា ដោយ​តំបន់​សួន​កម្សាន្ត​សូ​គី​មុ​ី​ច​បានកើត​ករណី​វាយយក​ម៉ូតូ​កាលពី​ថ្ងៃទី​៦​មករា​២០១៦​ម៉ោង​៧​យប់​។​ក្រោយពី​សភាពការណ៍​នេះ​ករណីនេះ​កើតឡើង​ប៉ូលិស​ខណ្ឌ​និង​ប៉ុស្តិ៍​នៅ​តំបន់​នោះ​ដើម្បី​ស្រាវជ្រាវ​និង​ត្រៀម​បង្ក្រាប​នៅពេល​មាន​បទល្មើស​កើតឡើង​។​ លុះ​មកដល់​ថ្ងៃ​១៤​មករា ២០១៦​ម៉ោង​៩​យប់​ស្រាប់​តែមាន​សភាពការណ៍​ឆក់​ទូរស័ព្ទ​ប៉ូលិស​ធ្វើការ​បង្ក្រាបបាន​តែម្តង​។ ចំពោះ​ជនសង្ស័យ​ខាងលើនេះ​ជា​សមាសភាព​ក្រុម​វាយយក​ម៉ូតូ​ផងដែរ​៕​

adverise with khmeread

មតិយោបល់