adverise with khmeread Kane and lioris

Harry Kane និង Hugo Lloris អាចនឹងចាកចេញពី Tottenham

          ប្រសិនបើ​ក្លឹប​ Tottenham ​មិន​កែសម្រួល​រចនាសម្ព័ន្ធ​ប្រាក់ឈ្នួល​​ដើម្បី​លើក​ទឹកចិត្ត​ដល់​កីឡាករ​សំខាន់​ៗទេនោះ ​ក្លឹង​នេះអាចប្រឈម​នឹង​ការ​បាត់បង់​ខ្សែ​ប្រយុទ្ធ Harry Kane និង​អ្នកចាំទី Hugo Lloris ។

          Kane ចង់បាន​ប្រាក់ឈ្នួល​ប្រហាក់ប្រហែល​នឹង​មិត្ត​រួមជាតិអង់​គ្លេស Jamie Vardy និង Daniel Sturridge ដែល​រក​ចំណូល​បាន​ ១២០.០០០​ផោន​ក្នុង​មួយសប្តាហ៍ ប៉ុន្តែ​ការចរចា​កិច្ច​សន្យា​លើក​ដំបូង​បាន​បញ្ចប់​ទៅវិញភ្លាមៗ​បន្ទាប់​ពី​មាន​ព័ត៌មាន​​ថា ក្រុម Spurs មិនបាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ចូល​កីឡាករ​ពីរ​រូបនេះ​ទៅ​ក្នុងចំណោម​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​នោះទេ។

          ចំណែកអ្នកចាំទី Lliorris ជា​កីឡាករ​ដែល​មាន​ចំណូល​៩០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ បាន​ជាប់គាំងជាមួយកិច្ច​សន្យាថ្មី​ដោយ​ដឹងថា ខ្លួន​អាច​ទាម​ទារ​ប្រាក់​ច្រើន​ជាងនេះ​នៅ​ពេល​ទីផ្សារកីឡាករ​មក​ដល់ ក្នុងឋានៈ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាំទី​ឆ្នើម​ក្នុងពិភព​លោក៕

adverise with khmeread

មតិយោបល់