adverise with khmeread Lampard

Chelsea នឹងផ្តល់ការងារឲ្យ Frank Lampard ប្រសិនបើកីឡាកររូបនេះសម្រេចចិត្តចូលនិវត្ត

          ​ កីឡាករ Frank Lampard នឹងទទួលបានឳកាសការងា​ប្រសិនបើកីឡាករ​រូប​នេះសម្រេចចិត្ត​​វិល​ត្រឡប់​មកពហុកីឡាដ្ឋាន Stamford Bridge វិញ ។​

​អតីត​ខ្សែ​បម្រើ​អង់គ្លេស​រូបនេះ​និងជាអតីតកីឡាករក្លឹប Chelsea រូបនេះ បានបញ្ជាក់​ពី​ការ​ចាកចេញ​ពីក្លឹប New York City។ កីឡាករ​វ័យ​៣៨​ឆ្នាំ​រូបនេះ​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​នៅ​ក្របខណ្ឌ MLS ប៉ុន្តែ​នឹងចាក​ចេញ​ពី​ក្លឹប​នេះ ដើម្បី​ចាប់ផ្តើម​ការងារថ្មី​​របស់​ខ្លួន។     

បើទោះបីជា Lampard មិន​ទាន់​សម្រេចចិត្ត​ថានឹង​បន្ត​លេង​ទៀតនៅឡើយ​ក៏ដោយ ប៉ុន្តែប្រ​សិន​​បើ​កីឡា​កររូប​នេះ​សម្រេចចិត្តចូលនិវត្តមែន​នោះ ក្លឹប​​ Chelsea ​នឹង​បើក​ទ្វារ​ចាំ​ទទួល​​ការ​ត្រឡប់​មក​ក្លឹបវិញ។ Chelsea ចង់​ផ្តល់​ការងារ​ដល់​អតីត​កីឡាករ​ឆ្នើម​រូបនេះដែល​បាន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​នាំ​ជ័យជម្នះ​ដល់​ Chelsea ។

          ក្លឹប Chelsea​ ចង់ចៀស​វាង​បញ្ហា​ដែល​អតីតកីឡាករ​ឆ្នើមរបស់​ខ្លួន​ទទួល​កា​រ​ងារ​សំខាន់​នៅ​ក្លឹប​ដែល​ជា​គូប្រជែង​​៕

adverise with khmeread

មតិយោបល់