1

​នៅចាំ Bucket Challenge ទេ​? ឥឡូវ​ចេញ​ល្បែង​មួយទៀត​ហើយ​កំពុង​ផ្អើល​ពេញ​ពិភពលោក គឺ Mannequin Challenge

​    ​នៅចាំ​ការប្រកួត Bucket Challenge ឬក៏​ការប្រកួត​នាំគ្នា​រាំ​បទ Harlem Shake ទេ​? ឥឡូវ​មាន​វីដេអូ​ថ្មី​មួយទៀត​កំពុង​ទាក់ទាញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។​

​    ​ប្រសិនបើ​លោកអ្នក​មិនទាន់​ឃើញ​ការប្រកួត Mannequin Challenge នៅលើ NewsFeed ឬក៏​កញ្ចក់​ទូរទស្សន៍​របស់​អ្នក នោះ​លោកអ្នក​ប្រហែលជា​នឹង​បានឃើញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​ក្នុងការ​ប្រកួត​ថ្មី​នេះ ហ្វូងមនុស្ស​នាំគ្នា​ប្រមូលផ្តុំ ហើយ​ចាក់​ស្កុប​ដូច​តុក្កតា​ម៉ា​ណឺ​កាំ​ង​ទាំងអស់គ្នា​នៅ​ទីកន្លែង​រៀងៗ​ខ្លួន ដែល​ភាគច្រើន​គេ​ឃើញ​ការចាក់​ស្កុប​នេះ​គឺជា​ក្រុម​មួយ ខណៈ​មនុស្ស​ម្នាក់​កាន់​កាមេរ៉ា​ដើរ​ផ្តិត​យក​ទិដ្ឋភាព​ទាំងអស់​។​

​    ​ការប្រកួត​ដ៏​ពេញនិយម​នេះ គេ​ឃើញ​មិន​ត្រឹមតែ​មនុស្ស​សាមញ្ញ​លេង​កម្សាន្ត​នោះទេ សូម្បី​ជន​ល្បី​មួយចំនួន​ក៏​លេង​ដែរ​ដូចជា​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន និង Ronaldo ជាដើម​៕

 

ប្រភព៖ StraitsTimes

មតិយោបល់