adverise with khmeread Img 770x433 2016 05 23 13 26 49 1105447

Man Utd ប្រជែងយកកីឡាករ Andre Silva

          ក្លឹប Man Utd ​បាន​ចូល​រួម​ដើម្បី​ផ្ទេរ​​កីឡាករ​​ Andre Silva ខណៈ​ពេល​ក្លឹបនៅ​​ក្របខណ្ឌ PL នេះ​ចាប់ផ្តើមធ្វើការ​​រុះរើ​ក្រុម​បន្ថែម​ទៀត​​​។ កីឡាករដែល​ទើបនឹង​ឈាន​ចូល​វ័យ​២១​ឆ្នាំ​កាល​ពីសប្តាហ៍​មុន​នោះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹបធំៗ​មួយចំនួន​នៅតំបន់​អឺរ៉ុប​​ បន្ទាប់ពី​លេង​បាន​ល្អ​ជាមួយនឹងក្លឹប FC Porto និងក្រុម​ជម្រើស​ជាតិ​ព័ត៌ទុយ​ហ្គាល់។

          Silva ត្រូវ​បាន​កោះហៅ​សម្រាប់ក្រុម​ជម្រើស​ជាតិ​កាល​ពី​ខែ​សីហា​ និង​បាន​ចូល​រួមចំណែក​រក​បាន​៤​គ្រាប់​នៅ​ក្នុងការ​ប្រកួត​ជម្រុះវើល​ខាប់​៤​លើក។ ការ​ដាក់​ឲ្យ​ Silva ចូល​ក្នុង​ក្រុម​ជម្រើសធ្វើ​​ឲ្យ​ Cristiano Ronaldo ត្រូវវិលត្រឡប់​ទៅ លេងក្នុងតំណែង​ខ្សែ​បម្រើ​ស្លាបឆ្វេង​វិញ។

          ក្លឹប Barcelona​ ​ក្លឹប eal Madrid និង Man City ក៏​​កំពិងតែ​ចាប់អារម្មណ៍​នឹង​ Silva ផងដែរ។ ក្លឹប​ Porto បាន​កែសម្រួល​កិច្ច​សន្យា​របស់​ខ្សែ​ប្រយុទ្ធ​រូបនេះ​ ភ្លាមៗ​បន្ទាប់​ពី​ចាប់ផ្តើម​យុទ្ធនាការ​បច្ចុប្បន្ន​ ដែល​ធ្វើ​ឲ្យ​តម្លៃទិញ​ផ្តាច់ឡើង​ដល់​៦០​លាន​អឺរ៉ូ៕

adverise with khmeread

មតិយោបល់