adverise with khmeread Arsenal v bournemouth

Arsenal និង Mesut Ozil ជិតសម្រេចកិច្ចព្រមព្រៀងថ្មី

          Mesut Ozil ជិត​នឹងសម្រេច​កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​មាន​ប្រាក់​ឈ្នួល ២០០.០០០​ផោន​ក្នុងមួយសប្តាហ៍​ ដើម្បីបន្ត​អនាគត​ជាមួយ​ក្លឹប​ Arsenal ។ កីឡា ករខ្សែបម្រើ​ប្រយុទ្ធរូបនេះ​និង​តំណាង​របស់​ខ្លួន​ខកខាន​មិន​បាន​ធ្វើ​ការ​ចរចា បន្ថែម​អំឡុង​ការ​សម្រាក​ជា​លក្ខណៈ​អន្តរជាតិ។

          ក្រុម​ការងារ​របស់​ Ozil បាន​ជំរុញឲ្យ​មាន​ការ​តម្លើង​ប្រាក់​ឈ្នួល​ ខណៈ​កីឡាករ​រូបនេះកំពុង​ឡើង​ជើង​ខ្លាំង។ កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះដែល​​ផ្ទេរ​មកពី​ក្លឹប Real Madrid ​​​កាលពីបីឆ្នាំមុន​ពិត​ជា​ពេញចិត្ត​នឹង​អាជីព​នៅ​អង់គ្លេស​ ហើយ​ចង់​បន្ត​អនាគតទៀតប្រសិន​បើ​កិច្ច​សន្យា​ថ្មីនេះអាចទទួលយកបាន ។

          ទោះបីជាយ៉ាងណា Arsenal មាន​ទំនុកចិត្ត​​ថា កីឡាក​រវ័យ​២៨​ឆ្នាំ​រូបនេះ​ពិតជាចង់ចុះកិច្ចសន្យា​ថ្មី​និង​បន្ត​អនាគតទៀត​ ហើយ​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ​ក្លឹប​នេះ។

ក្លឹប Arsenal បាន​ចងជើង​ខ្សែ​បម្រើ​ស្លាបស្តាំ Hector Bellerin រួច​ហើយ​​ជាមួយនឹ​ងកិច្ចសន្យា​ថ្មី​៦​ឆ្នាំ​ ហើយ​ Ozil គឺជា​កីឡាករ​បន្ទាប់ដែល​ត្រូវ​ចុះហត្ថ​លេខា ប៉ុន្តែ​គ្មាន​ភាព​ប្រាកដ​ប្រជា​ជុំវិញ​ការបន្តកិច្ចសន្យាជាមួយខ្សែ​ប្រយុទ្ធ Alexis Sanchez ដែល​នៅសល់​កិច្ច​សន្យា​១៨​ខែ​ទៀតនោះទេដោយសារកី​ឡា​ករ​រូបនេះចង់បាន​ប្រាក់​ឈ្នួល​ច្រើន​​ជាងនេះ៕

adverise with khmeread

មតិយោបល់