adverise with khmeread Unnamed %283%29

ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ស្រាល ​៤​ នាក់​នៅ​ស្រុក​ស្អាង

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​២០​នាទី​យប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១១០​ស្ថិត​ក្នុងភូមិ​ឫស្សីស្រុក​ឃុំ​ខ្ពប  ស្រុក​សា្អ​ង ខេត្តកណ្ដាល។​

    ប៉ូល​ស​និយាយថា ភាគី​ម្ខាង​ឈ្មោះ ឃ​ន ប៊ុន​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​​ជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ម៉ូតូ​ម៉ាក​សេ​ដេ (CD.៥០) ​ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ​កណ្តាល ​1G-7306 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ ​1FI-3910 ​ស៊េរី​ឆ្នាំ​២០១៥ បើកបរ​ដោយ​ឈ្មោះ តាំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រួម​ដំណើរ​ដោយ​ឈ្មោះ សារ​ម្យ យ៉ា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ និង​ឈ្មោះ ​ពាង និ​ត ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ខ្ពប ស្រុក​ស្អាង ​ខេត្តកណ្តាល​ ជាមួយគ្នា​ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ប​ញ្ជ្រា​ស់ទិស​គ្នា​។​

    គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​ដួល ភាគី​ទាំងសងខាង ក្នុងនោះ​ឈ្មោះ តាំ និង​ឈ្មោះ ឃ​ន ប៊ុន​រ៉ុង របួសធ្ងន់​ត្រូវបាន​បញ្ចូនទៅ​ព្យាបាន​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។​ ​ចំណែក​ឈ្មោះ សារ​ម្យ យ៉ា និង​ឈ្មោះ​ពាង និ​ងរបួសស្រាល​។ ចំណែក​ម៉ូតូ​ទាំង ​០២ ​គ្រឿង​បាន​យកមក​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប ដើម្បី​បន្ត​នីតិវិធី៕

adverise with khmeread

មតិយោបល់