1

Messi នឹងបញ្ចប់និស្ស័យជាមួយ Barcelona? បន្ទាប់ពីមិនទាន់យល់ព្រមបន្តកិច្ចព្រមព្រៀងថ្មី

    ​Lionel Messi នឹងមិន​បន្ត​កុងត្រា​ពង្រីក​សុពលភាព​ស្នាក់នៅ​បន្ត​ថ្មី​មួយ​ជាមួយនឹង​អ្នកមាន​បុណ្យ Barcelona ឡើយ ហើយ​យើង​នឹង​មិនឃើញ​កិច្ចព្រមព្រៀង​ថ្មី​របស់គាត់​ឡើយ មុនពេល​ដែល​គាត់​សម្រេចចិត្ត​អំពី​អនាគត​របស់គាត់​។ ដំណឹង​នេះ​ត្រូវបាន​អះអាង​ដោយ​ប្រភពព័ត៌មាន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត​មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​ម៉ា​ឌ្រី​ត Marca បាន​អះអាងថា ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ប្រាប់​អំពី​ការសម្រេចចិត្ត​មិន​បន្ត​កុងត្រា​របស់ខ្លួន​ទៅ​ទឹកដី Nou Camp នៅ​ពាក់កណ្តាល​ខែកក្កដា ខណៈដែល​ស្ថិតក្នុង​ថ្ងៃ​ឈប់សម្រាក ជាមួយនឹង​ភរិយា​របស់គាត់ Antonella Roccuzzo និង​កូនៗ​ពីរ​នាក់ Thiago និង Mateo ។​

​    ​ការដាក់​សម្ពាធ​ទៅលើ Messi ដោយ​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ គឺ​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ហេតុផល​ចម្បង​មួយ​នៅ​ពីក្រោយ​ភាពមិន​ពេញចិត្ត​របស់គាត់ ប៉ុន្តែ Barcelona នៅតែមាន​សុទិដ្ឋិនិយម​ទៅលើ​ការផ្តល់​កុងត្រា​ថ្មី​ទៅដល់​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​។​

​    ​ប្រធាន​ក្លឹប Barcelona លោក Josep Bartomeu កាលពីពេល​ថ្មី​នេះ​បាន​ផ្សាភ្ជាប់​ទៅលើ​ការបន្ត​ការ​ស្នាក់នៅ​ទៅដល់​តារាបាល់ទាត់​សំខាន់ៗ​មួយចំនួន​រួមមាន​ដូចជា Sergio Busquets, Neymar and Javier Mascherano. Ivan Rakitic, Luis Suarez, Andres Iniesta និង Marc-Andre Ter Stegen ដែល​ពួកគេ​ទាំងអស់​គឺ​កំពុង​នឹង​ស្ថិតនៅក្នុង​ការរង់ចាំ​នៅលើ​កិច្ចព្រមព្រៀង​របស់ខ្លួន​ដូចគ្នា ហើយ​លោក Bartomeu បាន​អះអាង​កាលពី​ខែ​មុន​ថា គាត់​គឺ​មិនបាន​ព្រួយបារម្ភ​អំពី​អនាគត​របស់ Messi ឡើយ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​ជាថ្មី​ជាមួយនឹង​តារាបាល់ទាត់​លំដាប់ថ្នាក់​កំពូលៗ​របស់​ពិភពលោក​ដទៃទៀត​ក្នុង​ទីផ្សារ​ខែមករា​ខាងមុខនេះ​៕

ប្រភព៖ Mirror

មតិយោបល់