adverise with khmeread  92435433 dfc98fb8 ceed 4ddb 992b f6bd192442ed

ល្បី​លាន់​! BBC បង្ហាញ​ទិដ្ឋភាព​ព្រះ​ចន្ទ​យក្ស​នៅមុខ​វាំង​រាជធានី​ភ្នំពេញ​បង្អួត​ពិភពលោក​

    ​ព្រះ​ចន្ទ​យក្ស (Supermoon) បានមក​កៀក​ផែនដី​ជាង​ពេលណាៗ​ចាប់តាំងពី​ឆ្នាំ ១៩៤៨ មក​។ ហើយ​ព្រះ​ចន្ទ​យក្ស​នេះ​បាន​បញ្ចេញ​រស្មី​ពាសពេញ​អាស៊ី​កាលពី​ល្ងាចម្សិលមិញ​នេះ​។​

​    ​ព្រះ​ចន្ទ​យក្ស​នេះ​មក​កៀក​ផែនដី​ដោយមាន​គម្លាត​ពីគ្នា​ប្រមាណ ៣៥៦.៥០៩ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផែនដី​។ ព្រះ​ចន្ទ​យក្ស​មក​កៀក​ផែនដី​នៅពេលដែល​ព្រះ​ចន្ទ​និង​គន្លង​ផែនដី​ស្ថិតនៅក្នុង​រាង​ពងក្រពើ ហើយ​ពេលខ្លះ​វា​នឹង​កៀក​ផែនដី​មែនទែន​។​

​    ​នៅពេល​ព្រះ​ចន្ទ​មកដល់​គន្លង​មួយ​ហៅថា Perigee ព្រះ​ចន្ទ​នឹង​ឃើញ​ពេញវង់​ខ្លាំង​តែម្ដង​។ យ៉ាងណាមិញ វេ​ប​សាយ BBC និង Daily Mail បាន​ផ្ដិត​យក​រូបភាព​ព្រះ​ចន្ទ​យក្ស​នៅ​ជុំវិញ​ពិភពលោក​មក​ផ្សាយ​ទស្សនា ក្នុងនោះ BBC បាន​ផ្ដិត​យក​ទេសភាព​ព្រះ​ចន្ទ​ពេញវង់​នៅមុខ​វាំង ទីក្រុង​ភ្នំពេញ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់