adverise with khmeread 1

Barcelona កំពុងសម្លឹងមើល Philippe Coutinho មិនដាក់ភ្នែក ដោយសារ Liverpool ចំហចំណុចមួយក្នុងកុងត្រា

    ​ហង្ស​ក្រហម Liverpool កំពុងស្ថិត​នៅក្នុង​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុងការ​ច្រានចោល​គោលដៅ​របស់​អ្នកមាន​បុណ្យ Barcelona ទៅលើ Philippe Coutinho បន្ទាប់ពី​លេច​ឮថា តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​មិនមាន​លក្ខខណ្ឌ​តម្លៃ​ខ្លួន​ពិតប្រាកដ​ដើម្បី​ចងជើង​កីឡាករ​រូបនេះ​ក្នុង​កុងត្រា​ទេ​។​

​    ​Coutinho បាន​រីករាយ​នឹង​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ជាមួយនឹង​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំមួយ​គ្រាប់ និង​បោះ​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ជាច្រើន​គ្រាប់​ផ្សេងទៀត​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១២​លើក​។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ ដែល​បាន​ក្លាយខ្លួន​ទៅជា​តារា​ឆ្នើម​ប្រចាំឆ្នាំ​របស់ Liverpool សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា បានក្លាយ​ទៅជា​គោលដៅ​ចម្បង​ទីមួយ​នៃ​ការដោះដូរ​របស់​ក្លឹប​យក្ស​ជនជាតិ​កាតា​ឡាន​សម្រាប់​ទីផ្សារ​រដូវក្តៅ​បន្ទាប់​ខាងមុខ​។​

​    ​អតីត​មិត្ត​រួម​ក្រុម​រួម​ទឹកដី Anfield កីឡាករ Luis Suarez និង​មិត្ត​រួម​សញ្ជាតិ Neymar ក៏ត្រូវ​បាន​គេ​រាយការណ៍​ផងដែរ​ថា បាន​ប៉ុនប៉ង​បញ្ចុះបញ្ចូល Coutinho ឱ្យ​ផ្លាស់​ទៅកាន់​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ។​

​    ​ប៉ុន្តែ Barcelona នឹងត្រូវ​ចំណាយ​ទឹកប្រាក់​កំណត់ត្រា​ពិភពលោក​ដ៏​មាន​សក្តានុពល​ដើម្បី​ទទួលបាន​រូបគាត់ ដោយសារតែ គាត់​ពុំមាន​លក្ខខណ្ឌ​តម្លៃ​ខ្លួន​លើ​កុងត្រា​ទេ​។​

​    ​យោងតាម​វេ​ប​សាយ The Times ហង្ស​ក្រហម​នឹង​អាច​ប្រកាស​ពី​តម្លៃ​របស់​ពួកគេ​ជាមួយនឹង Coutinho នៅលើ​កុងត្រា​ថ្មី​រហូតដល់​ខែមិថុនា ឆ្នាំ​២០២០​។​

​    ​ហើយក៏​មិន​ការផ្តល់​យោបល់​ណាមួយ​នោះឡើយ​ផងដែរ​ថា Coutinho ចង់​ចាកចេញ ខណៈដែល​គាត់​កំពុង​នឹង​បន្ត​ការរីកចម្រើន​របស់ខ្លួន​ក្រោម​ការណែនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp ៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់