adverise with khmeread 1

Carles Puyol សម្រិតសម្រាំងកីឡាករដែលគាត់យល់ថាពិបាកទប់ទល់បំផុតទាំង ១១ នាក់! តែអត់ Messi និង Ronaldo ទេ

    ​វីរបុរស​ដែល​អ្នក​មិនអាច​ស្អប់​បាន​របស់​អ្នក​មានបុណ្យ Barcelona លោក Carles Puyol ធ្លាប់​បានឈ្នះ​ពាន​ធំៗ​ជាមួយ​ក្លឹប​ចំនួន​២០ អំឡុង​អាជីព​របស់គាត់​នៅលើ​ទឹកដី Camp Nou រួមជាមួយ​នឹង​ពាន​ពិភពលោក World Cup និង​ពាន​អឺរ៉ុប European Championship ជាមួយនឹង​ក្រុមបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​។​

​    ​ដោយបាន​ចូលនិវត្តន៍​ពី​វិស័យ​បាល់ទាត់​កាលពី​ឆ្នាំ ២០១៤ អតីត​ខ្សែការពារ​កណ្តាល​ដ៏​រឹងមាំ​រូបនេះ ច្បាស់​ណាស់​នឹង​ចុះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា​តារាបាល់ទាត់​ឆ្នើម​ដាច់​គេ​គ្រប់​ជំនាន់​ដែល​បាន​ពាក់​ស្លាក​ជា​ប្រធាន​ក្រុម​នៅឯ​ទឹកដី​របស់ Barcelona ។​

​    ​ហើយ​បន្ទាប់ពី​បានបញ្ចប់​អាជីព​របស់ខ្លួន​ក្នុង​រយៈពេល​ពី​រស​ត្ស​វ​តរ៍​ចុងក្រោយ​មកនេះ Puyol បានជ្រើសរើស​ជម្រើស​កីឡាករ​កំពូល​ទាំង ១១​នាក់​ដ៏​អស្ចារ្យ​បំផុត ដែល​គាត់​ធ្លាប់បាន​ឆ្លងកាត់​ពេញ​មួយ​អាជីព​របស់ខ្លួន​។​

​    ​ថ្វីបើ​គាត់​ត្រូវបាន​គេ​ចាត់ទុកជា​ខ្សែការពារ​ដ៏​ឆ្នើម​ម្នាក់​របស់​ពិភពលោក Carles Puyol បានជ្រើសរើស​ជាមួយនឹង​ជម្រើស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​តំបន់​ការពារ​ខាងក្រោម ដោយបាន​ចុច​ឈ្មោះ​របស់​ដៃគូ​ដ៏​ការពារ​កណ្តាល​ដ៏​ល្បីល្បាញ​របស់ AC Milan និង​អមដោយ​ស្លាប​ឆ្វេង​ស្តាំ​ដោយ Javier Zanetti និង Roberto Carlos ។​

​    ​ច្បាស់​ណាស់​ខ្សែប្រយុទ្ធ​របស់​មេឃ​ខៀវ Manchester City កីឡាករ Sergio Aguero នឹង​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​បានដាក់​សម្ពាធ​ទៅលើ​ខ្សែការពារ​របស់ Barcelona អំឡុង​អាជីព​របស់គាត់​នៅឯ Atletico Madrid ខណៈដែល Puyol ពិតជា​មិន​ស្រណុកចិត្ត​ម្តងណា​នោះឡើយ ពេលដែល​គាត់​បាន​ជួប​មុខ Didier Drogba នាពេល​អតីត​កាលដែល​គាត់​បាន​លេង​ឱ្យ​តោ​ខៀវ Chelsea ។​

​    ​Zinedine Zidane, Clarence Seedorf និង Andrea Pirlo ក៏​សុទ្ធតែជា​ខ្សែបម្រើ​ល្អ​ឆ្នើម​ពិបាក​ទប់ទល់​ផងដែរ​។ មិនមាន​កន្លែង​ទំនេរ​មួយចំនួន​សម្រាប់​តារា​ឆ្នើម​របស់​ពិភពលោក​បច្ចុប្បន្ន Leo Messi និង Cristiano Ronaldo នោះឡើយ​៕

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់