adverise with khmeread 6666

ឃាត់ចោរលួចម៉ូតូ២នាក់នៅឃ្មួញ

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​និង​៣០​នាទី ល្ងាច​ស្ថិតនៅ​ចំណុច​ហ្គ្រេ​ន​ភ្នំពេញ ក្នុង​សង្កាត់​ឃ្មួញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ។​
     ប៉ូលិស​និយាយថា កម្លាំង​ល្បាត​អន្តរាគមន៍​ប៉ុស្តិ៍​ឃ្មួញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់​ក្នុងករណី អំពើ​លួច​ម៉ូតូ​ម៉ាក​ហុងដា​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ស្លាក​លេខ​1FL.5144 ភ្នំពេញ​។​
    ជនសង្ស័យ​ឈ្មោះ យូ សុះ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅលើ​បែរ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី កែវ និង​ឈ្មោះ​សា​ឡេះ កែ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់​ក្នុង​ហ្គ្រេ​ន​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​១១៦៥ ផ្លូវ​៥ ភូមិ​/​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​។​
    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បាន​នាំមក​អធិការដ្ឋាន​ដើម្បី​កសាង​នីតិវិធី​៕​

adverise with khmeread

មតិយោបល់