adverise with khmeread 1

កីឡាករស្លូវ៉ាគីម្នាក់នេះលេងស្ទីលឡើង Sweet! លុតជង្គង់សុំអាជ្ញាកណ្តាលស្រីរៀបការមុនបើកឆាកប្រកួត

    ​"​ថ្ងៃ​ដ៏​ពិសេស​បំផុត​នៃ​ឆាកជីវិត​របស់ខ្ញុំ​"!

​    ​រឿងនិទាន​នៃ​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ ត្រូវបាន​សាយភាយ​ក្នុងប្រទេស​ស្លូ​វ៉ា​គី​ពីរ​សប្តាហ៍​ចុងក្រោយ​មកនេះ​។​

​    ​រឿងនេះ​គឺ​ទាក់ទង​នឹង​អាជ្ញាកណ្តាល​នារី​មួយរូប​ឈ្មោះថា Petra Lepáčkova ។​

​    ​ក្នុងសម័យ​អ៊ី​ន​ធឺ​ណេ​ត មាន​វីដេអូ​ឃ្លី​ប​បាល់ទាត់​មួយចំនួន និង​រូបភាព​ត្រូវបាន​សាយភាយ​យ៉ាង​ល្បីល្បាញ ប៉ុន្តែ​មិនមាន​មួយណា​ពិសេស​ដូច​រឿងរ៉ាវ​មួយ​នេះឡើយ​។​

​    ​Lepáčkova បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​របស់​នាង​កំពុង​ត្រូវបាន​ស្នើសុំ​រៀបការ​ដោយ​កីឡាករ​ពាក់​ឯកសណ្ឋាន​លេខ​បី​ម្នាក់​របស់​ក្រុម FK Nizna ។​

​    ​ការសុំ​រៀបការ​នេះ​ធ្វើឡើង​នៅមុន​ការចាប់ផ្តើម​ការប្រកួត​មួយ​ក្នុង​លី​ក​លំដាប់​ទី​ប្រាំ​របស់​ស្លូ​វ៉ា​គី រវាង FK Nizna និង TJ Tatran ។​

​    ​ឈុត​ឆាក​ដ៏​គួរឱ្យ​រំភើប​ទាំងស្រុង អាច​ចុច​ទៅលើ​វីដេអូ​ខាងក្រោម​នេះ ខណៈដែល​ក្រុម​ទាំងពីរ​បាន​ចាប់ដៃគ្នា​ដើម្បី​ប្រុងប្រៀប​ក្នុងការ​ចាប់ផ្តើម​ការប្រកួត មុនពេល​ដែល​កីឡាករ​ពាក់​លេខ​បី​បាន​បង្ក​ការ​ភាព​ភ្ញាក់ផ្អើល​ដល់​នាង Lepáčkova ។​

​    ​សមាជិក​ក្រុម​ទាំងពីរ​បាន​ឈរ​មើល​ការ​លន់តួ​ស្នើសុំ​សិទ្ធ​រៀបការ​ពី​អនាគត​ម្ចាស់ជីវិត​របស់គាត់ ហើយ​បន្ទាប់មក​ពួកគេ​បាន​អបអរសាទរ ក្រោយ​ពេលដែល​នាង​បាន​និយាយថា "​យល់ព្រម​!"​។​

​    ​បន្ទាប់ពី​បញ្ចប់​ការប្រកួត Lepáčkova បាន​បន្ថែម​រូបភាព​ចូលទៅ​កាន់ Instagram ជាមួយនឹង​សារ​មួយ​ឃ្លា​បញ្ជាក់ថា "​ថ្ងៃ​ដ៏​ពិសេស​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​"​។​

​    ​ច្បាស់​ណាស់​អ្នកនឹង​តែង​ចង់​ជួបប្រទះ​រឿង​ដ៏​គួរឱ្យ​រំភើប​បែបនេះ​បំផុត​ក្នុង​ឆាកជីវិត​ផ្ទាល់​របស់​អ្នក​!៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់