adverise with khmeread Unnamed %285%29

គេចពីគេវាយ បែរជាមកស្លាប់​ឆក់​ខ្សែភ្លើង​ និងធ្លាក់​ពីលើផ្ទះជង់ចម្រឹងដែកស្លាប់

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី ថ្ងៃទី១៥ ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ នៅក្នុង​ដី​ឡូ​ត៏​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី ៥ ភូមិ​រោងចក្រ​ទី​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា បន្ទាប់ពីពិនិត្យ​ផ្ទះកើតហេតុ​នេះ​ឈើ​លើ ថ្ម​ខាង​​ក្រោយ​, មាន​របង​ថ្ម, ​ចំរឹង​ដែក និង​យ៉ាប​ស័ង្ក​សី​នៅ​ពី​ខាងមុខ ហើយ​នៅលើ​ដំបូលផ្ទះ​យ៉ាប​ខាងកើត​ជ្រុង​ខាងត្បូង​ឃើញ​មាន​ខ្សែភ្លើង​ចំនួន ​០២​ ខ្សែ ​ខ្សែ​១​ត​ចេញពី កុង​ទ័​រ​ភ្លើង​រដ្ឋ​ចូល​ផ្ទះកើតហេតុ​(មាន​ស្នាម​ដាច់ចេញ​លួស) និង​ជិតកុង​ទ​រ័​ទឹក​ចុះក្រោម​ហើយ​សាកសព​បាន​ធ្លាក់​មក​ទើរ​លើ​ចំរឹង​ដែក​របង​តែម្តង។​

    ប៉ូលិស​ន្ត​ថា បន្ទាប់ពី​បូមទឹក​នោម​ចេញពី​សាកសព​ចំនួន​៥cc ហើយ​ធ្វើ​ពិសោធន៍​លេខ ២៤៦​ចុះ​ថ្ងៃទី ១៥.១១.២០១៦ ​របស់​គ្រូពេទ្យ​កោសល្យវិច្ឆ័យ​រាជធានី​ភ្នំពេញ​អះអាងថា​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​។ ​ប៉ូលិស​បញ្ជាក់ថា មកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ជ​នង​គ្រោះ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ។​

    ប្រភពព័ត៌មាន​ពីសា​ក្សី​បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ឡើង​របង​ចូល​បន្ទប់​ជួល​លេខ​៦​ផ្ទះកើតហេតុ​ខាងលើ​។ ​ពេលនោះ​ម្ចាស់​បន្ទប់​សួរថា​ «​ម៉េច​បាន​ចូល​បន្ទប់»​។ ពេលនោះ​ជនរងគ្រោះ​ប្រាប់ថា «​មាន​គេ​ចេញ​វាយ​» រួច​ក៏​រត់ចេញ​វិញ​ឡើង​តាម​សរសៀរ​ទៅ​ឡើង​ដំបូល ហើយ​ម្ចាស់​ស្រែក​ក៏​រត់តាម​ដំបូល​មក​យ៉ាប​ខាងមុខ​តោង​ប៉ះ​ខ្សែភ្លើង​បណ្តាលអោយ​ឆក់​ស្លាប់​តែម្តង៕

adverise with khmeread

មតិយោបល់