Bb

កែ​មុខ​ដូច​តុក្កតា​អស់​ជិត ២០ ម៉ឺន​ដុល្លារ រួច​គំរាម​លែង​ប្តី ប្រសិនបើ​គាត់​ឃាត់​នាង​ពី​ការ​កែកុន​មុខ​ថែមទៀត​

    ​នាង Kerry Miles មកពី​ទីក្រុង Essex ប្រទេស​អង់គ្លេស​ជា​ម្ដាយកូន​មួយ បាន​ចំណាយ​ប្រាក់ ១៧៥.០០០ ដុល្លារ​លើ​ថ្លៃ​វះកាត់​កែ​មុខ​ឱ្យ​ដូច​តុក្កតា​។​

​    ​នាង​ចង់ឱ្យ​ខ្លួន​មើលទៅ​ដូចជា​តុក្កតា ហើយ​និយាយថា នាង​ត្រូវបាន​ជំរុញ​ឱ្យធ្វើ​បែបនេះ ដោយសារ​នាង​ត្រូវបាន​គេ​មើលងាយ​កាលពី​នៅ​រៀន​នៅ​សាលា​។ នេះ​បើ​យោងតាម​វេ​ប​សាយ Acid Cow​។​

​    ​ប្ដី​របស់​នាង​មិនបាន​រំភើប​នឹង​ការវះកាត់​របស់​នាង​ទេ ប៉ុន្ដែ​គាត់​ត្រូវបាន​គំរាម​លែងលះ ប្រសិនបើ​គាត់​ព្យាយាម​ហាមឃាត់​នាង​មិនឱ្យ​វះកាត់​។ ហើយ​នេះ​គឺជា​លទ្ធផល​នៃ​ការវះកាត់​របស់​នាង ដោយ​ចង់​មានមុខមាត់​ដូច​តុក្កតា និង​ជា​ហេតុផល​ដែល​ប្ដី​របស់​នាង​មិន​សប្បាយចិត្ត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់