adverise with khmeread Sinkhole reopens

ទើប​ស្រុត​ផ្លូវ​ប៉ុន្មាន​ថ្ងៃមុន​នេះ​សោះ ឥឡូវ​ជប៉ុន​ជួសជុល​ឡើងវិញ​ស្អាត​ភ្លឹង​

    ​ទីក្រុង Fukuoka របស់​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី ១៥ បាន​បើកផ្លូវ​ដ៏​មមាញឹក​មួយ​ដែល​បាន​បាក់ស្រុត​ទៅជា​អន្លង់​យក្ស​ឱ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ក្រុម​អ្នក​ជួសជុល ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​រយៈពេល ១ សប្ដាហ៍​ទម្រាំ​ស្អាត​ដូចដើម​វិញ ហើយ​ពួកគេ​បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​អ្នកលេង​បណ្ដាញ​សង្គម​។​

​    ​អន្លង់​យក្ស​នោះ​មាន​ប្រហោង​ប្រមាណ​ជា ៣០ ម៉ែត្រ និង​ជម្រៅ ១៥ ម៉ែត្រ បង្ហាញខ្លួន​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន នៅ​ភាគ​ខាង​និរតី​ទីក្រុង Fukuoka​។​

​    ​អ្នក​ជួសជុល​ជប៉ុន​ជាច្រើន​ធ្វើការ​យ៉ាង​នឿយហត់​ពេញ​មួយ​សប្ដាហ៍ ដើម្បី​ជួសជុល​អន្លង់​យក្ស​នោះ ដោយ​ពួកគេ​ប្រើ​ស៊ីម៉ង់ត៍​និង​ខ្សាច់​ដើម្បី​បំពេញ​ប្រហោង​នោះ និង​ជួសជុល​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ទឹក​ក្រោម​ដី ដែល​បាន​ផ្អាក​អស់​មួយ​សប្ដាហ៍​ដោយសារ​ឧបទ្ទវហេតុ​នោះ​៕

 

adverise with khmeread

មតិយោបល់