adverise with khmeread Unnamed

ច្រាន​មនុស្ស​ទម្លាក់​ពីលើផ្ទះ​បណ្ដាលឱ្យ​ស្លាប់​ហើយ​រត់​បាត់

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​បុរស​ម្នាក់ទៀត​ច្រាន​ទម្លាក់​ពីលើផ្ទះ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ លុះដល់​ថ្ងៃទី​១៤ ​វិច្ឆិកា​ទើប​ស្លាប់ ហើយក៏​ដាក់ពាក្យ​បណ្តឹង​តែម្តង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចន្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ស្រុកកំណើត ភូមិ​ស្នេហ៍ ឃុំ​ឆាយ ស្រុក​បាភ្នំ ខេត្តព្រៃវែង (​គេចខ្លួន​ពេល​កើតហេតុ​)។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ ហ៊ឹម សាន ហៅ វិត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករសំណង់ (​ស្លាប់​)​ មាន​ប្រពន្ធ​ឈ្មោះ ខៀវ សុខន ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ស្រុកកំណើត ភូមិ​អង្កាល ឃុំ​ឆាយ ស្រុក​បាភ្នំ​ពេញ ខេត្តព្រៃវែង​។​

    តាម​សំដី​របស់​ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​របស់​សាកសព ពេល​បាន​ដំណឹង​ពី​ឈ្មោះ សល់ ភេទ​ប្រុស​ ទូរស័ព្ទ​ប្រាប់ថា​ «ប្ដី​គាត់​ត្រូវ​អាច​ន្ថា​ច្រាន​ធ្លាក់​ពីលើផ្ទះ​ដេក​នៅ​មន្ទីរពេទ្យ ហើយក៏​បាន​ជិះ​តាក់ស៊ី​មកពី​ស្រុក​មក​មើល​ប្ដី​នៅ​មន្ទី​រពេទ្យរុស្ស៊ី ឃើញ​ប្ដី​កំពុង​ដាក់​អុកស៊ីសែន មកដល់​ថ្ងៃទី​១៤ ​វិច្ឆិកា​២០១៦ ក៏ស្លាប់» ​ហើយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​តែម្តង។ ខាង​មន្ទីរពេទ្យ​បានប្រគល់​សាកសព​ឱ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ៕

adverise with khmeread

មតិយោបល់