adverise with khmeread Unnamed %281%29

បងធំ​កាប់​គ្នា​របួស​២​នាក់​,​ ប៉ូលិស​ចាប់ខ្លួនបាន ​២ ​នាក់​

    ក្រចេះ ៖ បងធំ ​២​ ​ក្រុម​ឈ្លោះ​កាប់​គ្នា​របួស​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន ​២​ នាក់​កាលពី​យប់​ថ្ងៃទី​១៤​ វិច្ឆិកា ​២០១៦​វេលា​ម៉ោង​១១ ​នៅ​ភូមិ​ស្ទឹងធំ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ក្មេង​២​ក្រុម គឺ​១​ក្រុម​មកពីភូមិ​ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ និង ១​ក្រុម​ទៀតមកពីភូមិ​ស្ទឹងធំ​ បាន​ប្រើ​អំពើហិង្សា​កាប់​គ្នា​បណ្តាលឱ្យ​របួស​២​នាក់​, ​ចាប់ខ្លួន​២​នាក់។​

    ប៉ូលិស​បន្តថា ភាគី​រងរបួស​ឈ្មោះ​១-​ហាន រី​ដា​ ភេទ​ប្រុស អាយុ២៧​ឆ្នាំ នៅ​ភូមិ​ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ ត្រូវ​ក្បាល ចំនួន​២​ពូថៅ បញ្ជូនទៅ​មន្ទីរពេទ្យ  កាល់ម៉ែត ភ្នំពេញ​ និង​២-​ឈ្មោះ​ ស្រី លាង​ស៊ី​ញ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ នៅ​ភូមិ ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ រងរបួស​ស្រាល។

    ប៉ូលិស​បន្តថា ក្រោយពី​ការស្រាវជ្រាវ​ស៊ើបអង្កេត ករណី​ក្មេង​ទំនើង​២​ក្រុម​វាយ​គ្នា​ បច្ចុប្បន្ននេះ​ឃាត់ខ្លួន​២​នាក់​ ក្រុម​នៅ​ភូមិ​ស្ទឹងធំ ឃុំ​ចំបក់ ១-​ឈ្មោះ ឈាន សិត ភេទ​ប្រុស អាយុ២៣​ឆ្នាំ និង​២-​ឈ្មោះ ស៊ីន លុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រួច​បញ្ជូនទៅ​អធិការដ្ឋាន ស្រុក​ចាត់ការ បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់