ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៤ វិច្ឆិកា ២០១៦ នៅកន្លែងវង់ផឹកស៊ីក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយជាប់សង្ស័យថាពាក់ព័ន្ធនឹងមរណភាពរបស់ភរិយារបស់គាត់។
ប៉ូលិសឃាត់ខ្លួនក្រោយជនសង្ស័យ(ប្តីរបស់ជនរងគ្រោះ) ចាប់មាន់ពីផ្ទះយកទៅក្លែមស្រា ហើយខឹងប្រពន្ធទៅដណ្តើម ក៏កើតទៅជាជាអំពើហិង្សា និងក្រោយមកប្រពន្ធក៏បានស្លាប់បាត់បង់ជីវិត។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យនៅមិនទាន់ឱ្យចម្លើយលើករណីនេះនៅឡើយគិតត្រឹមព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៦ នេះ៕
