adverise with khmeread Index

អាយុ១៣ឆ្នាំហាត់ធ្វើចោរជាប់ខ្នោះ

    រតនគិរី ៖ ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ខេត្ត​រតនគីរី​ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៣​មករា​១៦ ម៉ោង​ប្រហែល ២​រំលង​អា​ធ្រា​ត្រ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ សេង ចាន់​អេង ស្រី ៣៦ ឆ្នាំ ខ្មែរ មាន​ទីលំនៅ​ភូមិ ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​
    ប៉ូលិស​និយាយថា ទ្រព្យសម្បត្តិ​បាត់បង់​មាន ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BI. 7255 លេខ​តួលេខ​ម៉ា​ស៊ីន 5041820 ចំនួន​មួយគ្រឿង ។​
    បច្ចុប្បន្ន ករណី​ខាង លើ​នេះ​ប៉ូលិស​បាន​ស្រាវជ្រាវ រកឃើញ ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ ពេល​កម្លាំង​យើង​ដេញ​វា​បាន ផ្តួល​ម៉ូតូ​រួច​រត់​គេចខ្លួនបាត់ ។ បន្ទាប់មក​ប៉ូលិស​កំណត់​មុខសញ្ញា​បាន ហើយ​ឈាន​ចាប់ខ្លួន​ឈ្មោះ ឃុ​ត វិឆៃ ភេទ ប្រុស អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ ៕​

adverise with khmeread

មតិយោបល់