adverise with khmeread Unnamed

ចាប់បាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​ទឹកផុស​

    កំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស​ស្រុក​ទឹកផុស​បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច​ភូមិ​ត្រពាំង​រាំង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​បាន​ចំនួន​២​នាក់​កាលពី​ថ្ងៃ​១៥ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២​ និង​៣០​នាទី​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ហាស់ សុ​គុន ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស និង​ឈ្មោះ ​ហោ ភា​រិ​ទ្ធ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​មាន​ម្សៅ​ពណ៌​ស​៥​កញ្ចប់​តូច​, ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ​ស្លាក​លេខ​កំពង់ឆ្នាំង ​1D-5039 ​និង​ទូរស័ព្ទ​មួយគ្រឿង​រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចាត់​ការបន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់