adverise with khmeread 1

ប្តី​សម័យ​ទំនើប ប្រើ​សុទ្ធតែ Drone តាម​ចាប់​ប្រពន្ធ​លួច​សាហាយ​ស្មន់​!

    ​បុរស​ជា​ប្តី​ម្នាក់​ជឿថា គាត់​បាន​តាម​ទាន់​ប្រពន្ធ​របស់គាត់​លួច​មាន​សហាយ​ស្មន់ បន្ទាប់ពី​ថត​សកម្មភាព​នាង​ចូល​ឡាន​ប្លែក​មួយគ្រឿង​ដោយ​ប្រើ​យន្តហោះ Drone តាមដាន​សកម្មភាព​។​

​    ​បុរស​ម្នាក់នេះ​បាន​បង្ហោះ​វីដេអូ​ខាងក្រោម​នេះ​ចូល​បណ្តាញ​សង្គម Reddit ហើយ​បាន​ពន្យល់ថា គាត់​គិតថា ស្ត្រី​ម្នាក់​ដែល​កំពុង​ឈរ​នៅក្រោយ​ហាង​មួយ ហើយ​ចូល​ឡាន​ដែល​បាន​បើក​ចេញពី​ហាង​គឺជា​ប្រពន្ធ​របស់គាត់​ដែល​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ១៨ ឆ្នាំ​។​

​    ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់នេះ​បាន​និយាយ​នៅក្នុង​វីដេអូ​ថា ប្រពន្ធ​របស់គាត់​មាន​គេ​តេ​ហៅ​ទៅ​ធ្វើការ​តាំងពី​ព្រលឹម​អុល​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ហើយ​បន្ទាប់មក​គាត់​ទទួល​ការហៅ​ចូល​មួយ​ពី​មនុស្សម្នា​ក់ដោយ​ប្រាប់​គាត់​ពី​រឿង​ដែល​កំពុង​កើតឡើង​ចំពោះ​ប្រពន្ធ​គាត់​។​

​    ​គាត់​បាន​តាមដាន​ប្រពន្ធ​គាត់​ប៉ុន្មាន​លើក​មកហើយ ប៉ុន្តែ​នាង​បាន​សំដៅទៅ​កន្លែងធ្វើការ​តែម្តង ដូច្នេះ​គាត់​មិន​ប្រាកដថា នាង​បានដឹង​ពី​ការតាមដាន​នេះ ឬក៏​គាត់​មិនមាន​សំណាង​។​

​    ​គាត់​បាន​បន្តថា គាត់​ប្រើ​យន្តហោះ Drone ជា​ជម្រើស​ចុងក្រោយ​ដើម្បី​ស្វែងរក​ការពិត​ពីអ្វី​ដែល​កំពុង​កើតឡើង​ចំពោះ​អាពាហ៍ពិពាហ៍​របស់គាត់​។​

​    ​យ៉ាងណាក្តី វីដេអូ​នេះ​ហាក់​មិនមាន​សាច់រឿង​គ្រប់គ្រាន់ ហើយ​វា​ចេញពី​ភាគី​តែ​ម្ខាង ដូច្នេះ​វេ​ប​សាយ Mirror.co.uk កំពុង​ទំនាក់ទំនង​បុរស​នេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​៕

ប្រភព៖ mirror

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់