adverise with khmeread Untitled 1

បំបាត់​ក្រហាយ​ក្រពះ និង​ក្រហាយ​ទ្រូង​ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក មិនចាំបាច់​ប្រើ​ថ្នាំ​ទេ​!

​    ​ក្រពះ​របស់​អ្នក​គឺមាន​ទីតាំង​ស្ថិតនៅ​រវាង​ពោះវៀនតូច​និង​បំពង់​អាហារ ដែល​វា​គឺជា​កន្លែង​អាហារ​ចាប់ផ្ដើម​រំលាយ​។ ហើយ​ក្រពះ​ចាប់ផ្ដើម​បញ្ចេញ​អាស៊ីត ដែលមាន​កម្រិត​ទាប​ដើម្បី​បំផ្លាញ​បាក់តេរី​នៅ​ជាមួយនឹង​អាហារ​។​

​    ​ដើម្បី​បញ្ចៀស​ពី​បាក់តេរី​គ្រោះថ្នាក់ ទើប​បណ្ដាលឱ្យ​រាគ​រុស​។ ប៉ុន្ដែ​សរីរាង្គ​មួយ​នេះ​ងាយ​នឹងរង​គ្រោះ​ណាស់ ជាពិសេស​នៅពេលដែល​វារ​លាក ដែលនាំឱ្យ​មាន​បញ្ហា​ផ្សេង​ដូចជា​ហើមពោះ ក្រហាយ​ទ្រូង បាត់បង់​ចំណង់​អាហារ កើត​ជំងឺ​ក្រពះ​។​ល​។​

​    ​ហើយ​រលាក​ក្រពះ​អាច​នឹងរង​គ្រោះ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដោយសារ​ទង្វើ​របស់​អ្នក​ដូចជា​៖
​    ​- ជក់បារី​
​    ​- ទទួលទាន​សុរ៉ា​
​    ​- ស្ត្រេ​ស​ធ្ងន់ធ្ងរ​
​    ​- ទម្លាប់​ទទួលទាន​អាហារ​មិន​ទៀត​ពេលវេលា​
​    ​- ការប្រើ​ថ្នាំ​ដែល​ប៉ះពាល់​ក្រពះ​
​    ​- និង​ការឆ្លង​មេរោគ Pylori ។​

​    ​ដោយសារតែ​ថ្នាំ​មួយចំនួន​ព្យាបាល​ជំងឺ​ក៏ពិតមែន ប៉ុន្ដែ​វា​ក៏​អាច​ប៉ះពាល់​ក្រពះ​ដែរ​។ ប៉ុន្ដែ​លោកអ្នក​ព្យាបាល​ក្រពះ​ដោយ​មិនចាំបាច់​ថ្នាំ​វេជ្ជសាស្ត្រ​ក៏បាន​ដែរ​។​

​    ​១. ទឹកបាយ​៖ ដាំទឹក​អង្ករ ២ ក្ដាប់​ជាមួយនឹង​ទឹក ១ លីត្រ​ឱ្យ​ពុះ រួច​ទុកឱ្យ​ត្រជាក់​សឹម​ពិ​សាវា​ឱ្យអស់​ក្នុង​រយៈពេល ១ ថ្ងៃ​។​
​    ​២. ការ៉ុត​និង​ឃិនឆាយ​ធំ ឬ​ស្ពៃ​ចិន (Celery)៖ ការ៉ុត ២ និង​ឃិនឆាយ​ខ្លះ និង​ទឹក​បន្តិច​កិន​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ពិសា​មួយ​កែវ​ដើម្បី​បំបាត់​ក្រហាយ​ទ្រូង​។​
​    ​៣. ខ្ញី​និង​ផ្លែ​សារី ៖ ចិត​សំបក​ខ្ញី និង​សារី​ចេញ និង​កាត់​ដុំៗ​ដាក់ចូល​ក្នុង​ទឹក​មួយ​ឆ្នាំង​តូច​ដាំ​ឱ្យ​ពុះ​។ ពិសា​ពេលព្រឹក​មួយ​កែវ ដើម្បី​បង្ការ​ការ​រលាក និង​ប្រឆាំងនឹង​បាក់តេរី Pylori​។​
​    ​៤. ទឹក​ជីរវ៉ាន់ស៊ុយ - វា​គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដ៏​ពូកែ ហើយ​វា​នឹង​ជួយ​ក្រពះ​បាន​ដូចគ្នា​។ យក​ជីរវ៉ាន់ស៊ុយ​មួយ​ក្ដាប់​ធំ​កិន​ជាមួយនឹង​ទឹក ១ លីត្រ និង​ពិសា​ទឹក​នោះ​ឱ្យអស់​ក្នុង​មួយថ្ងៃ ឬ​បើ​សល់​ទុក​ក្នុង​ទូទឹកកក​ក៏បាន​៕

​ប្រភព​៖ myhealthylifecentar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់