Unnamed

មកឈរ​មើល​បងប្អូន​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក​បាក់ជើង ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្កដោយ​ម៉ូតូ​២​គ្រឿង​ដែល​ជិះ​ក្នុង​ល្បឿន​លឿន​បញ្ច្រាស់ទិស​គ្នា ហើយ​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ទាំង​២​របួសធ្ងន់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ឱ្យដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​ម៉ា​កនិច​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-0796 ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​លេខ​៧០​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន។​

    ពេលមកដល់​ចំណុចកើតហេតុ​ដោយសារ​ផ្លូវ​ងងឹត​មើល​មិនសូវ​ច្បាស់​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1J-4266 ជិះ​តែម្នាក់ឯង​ដូចគ្នា​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំងសងខាង ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​ភ្លាមៗ។​

    ប្រភព​ដដែល​បន្តថា បន្ទាប់ពី​បុក​គ្នា​ហើយ ខាង​បងប្អូន​អ្នកជិះ​ម៉ូតូ​ម៉ា​កនិច បាន​មកដល់​កន្លែងកើតហេតុ និង​បាន​ឈរ​និយាយ សួរនាំ​ជាមួយ​សមត្ថកិច្ច​ដែល​កំពុង​ធ្វើ​ចរាចរណ៍​កណ្តាលផ្លូវ ស្រាប់​តែមាន​បុរស​ស្រវឹងស្រា​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT-6911 ក្នុង​ល្បឿន​លឿន មក​បុក​ចំ​សាច់ញាតិ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ា​កនិច​នោះ បណ្តាលឱ្យ​រងរបួស​បាក់ជើង​ឆ្វេង​ថែមទៀត ហើយ​ត្រូវបាន​ដឹក​តាម​ម៉ូតូ​កង់​បី​យកទៅ​ព្យាបាល​នៅ​ក្លី​និ​ច​ឯកជន​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់ និង​បានធ្វើ​ការវាស់វែង​យក​ម៉ូតូ​ទាំង​៣​រួមទាំង​អ្នកបើក​ម៉ូតូ​ម្នាក់​ទៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​សួរនាំ និង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

 

មតិយោបល់