adverise with khmeread 1

មី​យ៉ាន់​ម៉ា​កំពុង​ឆ្ងល់​វត្ថុ​មួយ​នេះ ហេតុអ្វី​ក៏​នៅ​សុខៗ​ធ្លាក់​ពីលើ​មេឃ​!!!

​    ​កាលពីពេល​ថ្មីៗ​នេះ មាន​វត្ថុ​ដ៏​ធំ និង​ចម្លែក​មួយ​ធ្លាក់​ពីលើ​មេឃ ហើយ​គ្មាន​នរណាម្នាក់​ដឹងថា​តើ​វា​ជា​អ្វី​នោះទេ​។​

​    ​លោក Ko Maung Myo ប្រជាជន​មី​យ៉ាន់​ម៉ា​ម្នាក់​មកពី​ភូមិ Lone Khin បាន​ប្រាប់​សារព័ត៌មាន Myanmar Times បំពង់​ដ៏​ធំ​នេះ​បាន​ធ្លាក់ចុះ​ពីលើ​មេឃ​នៅវេលា​ម៉ោង ៦ ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា ហើយ​គាត់​មាន​អារម្មណ៍​ផែនដី​ញ័រ​ពេល​វា​ប៉ះ​នឹង​ដី​។​

​    ​វត្ថុ​ចម្លែក​នេះ ដែលមាន​ប្រវែង ៣,៦ ម៉ែត្រ និង​មាន​អង្កត់ផ្ចិត ១,៥ ម៉ែត្រ បាន​ធ្លាក់​នៅក្បែរ​តំបន់​អណ្តូងរ៉ែ​បោះបង់ចោល​មួយ​រវាង​ភូមិ Hmaw His Zar និង Nat Ma Pyeit ក្នុង​ក្រុង Hpakant​។​

​    ​ទោះយ៉ាងណា អាជ្ញាធរ​ក្នុង​តំបន់​មិនទាន់​កំណត់​អត្តសញ្ញាណ​វត្ថុ​នេះ​នៅឡើយ ប៉ុន្តែ​លោក Myo គិតថា វា​ប្រហែលជា​ម៉ាស៊ីន​របស់​យន្តហោះ​។​

​    ​អភិបាលរង​រដ្ឋ Kachin លោក Zaw Myo Nyunt បាន​និយាយថា "​ក្រុម​អ្នកជំនាញ​បាន​ទៅ​ទីនោះ​ដើម្បី​ពិនិត្យមើល​វត្ថុ​នេះ​។ ពួកគេ​បាន​សន្ម​ត់​ថា វា​ជា​ផ្នែក​របស់​យន្តហោះ ឬក៏​រ៉ុក្កែត​"៕

 

ប្រភព៖ metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់