adverise with khmeread Unnamed

បើក​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​របួសធ្ងន់ ​៣ ​នាក់​នៅ​ជ្រោយចង្វារ​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ពួកគាត់​ជិះ​ម៉ូតូ​លឿន ហើយ​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បត់​ឆ្លងផ្លូវ​លឿន បណ្តាលឱ្យ​បុរស​ទាំង​៣​នាក់​វ៉ា​ក​អើ​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង ហើយ​រថយន្ត​បាន​បើក​រត់​ចូល បញ្ជាការ​រដ្ឋា​ន​កងទ័ពជើងទឹក ជ្រោយចង្វារ​បាត់​ហើយ​ជនរងគ្រោះ​ត្រូវ​រថយន្ត​មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

    គ្រោះថ្នាក់​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី១៦ វិច្ឆិកា​ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មុខ​ច្រកចូល​ខារ៉ាអូខេ​ឌ្រ៊ី​ម​វើ​ល ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ឌុប​គ្នា​៣​នាក់​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FP-9325 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ដែល​មិន​ចាំ​ម៉ាក បើក​មក​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា រួច​រថយន្ត​បាន​បត់​មក​ឆ្វេង​ដៃ​ទាំង​ប្រញាប់ ជាហេតុ​ធ្វើឱ្យ​ម៉ូតូ អ៊​ក​ស៊ឺ ជ្រុល​ទៅបុក​រថយន្ត​ចំពាក់​កណ្តាល​ទាំង​កម្រោល បណ្តាល​បុរស​ដែល​បើក​ម៉ូតូ ផុង​លលា​ដ៏​ក្បាល ហូរឈាម​ជាច្រើន​សន្លប់ និង​ម្នាក់​ដែល​ជិះ​កណ្តាល​បាក់ជើង​ឆ្វេង​និង​បែកក្បាល​សន្លប់។​

    ចំណែក​បុរស​ជិះ​ខាងក្រោយ​គេ​វិញ​បែកក្បាល តែ​នៅ​ដឹងខ្លួន​អាច​ដើរ​បាន ក្រោយពី​បង្ក​ភ្លាមៗ រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​ចូល បញ្ជារ​ការ​រដ្ឋា​ន​កងទ័ពជើងទឹក​បាត់។​

    ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន ហុង ហាក់ ២​គ្រឿង​ចេញមក​ដឹក​ទៅ​សង្គ្រោះ ដោយ​ម្នាក់​ដែល​ផុង​លលា​ដ៏​ក្បាល​ធ្ងន់​ជាងគេ បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ៕

 

adverise with khmeread

មតិយោបល់