adverise with khmeread 1

ទម្លាប់​ដែល​យើង​គ្រប់គ្នា​ចូលចិត្ត​ធ្វើ​ទាំង ១០ នេះ បែរជា​ធ្វើឱ្យ​តម្រងនោម​ឆាប់​ខូច​ទៅវិញ​! យូរហើយ​មិន​ធ្លាប់​ដឹង​សោះ


​    ​ទម្លាប់ ១០ យ៉ាងនេះ​ហើយ​ដែល​កំពុង​ធ្វើឱ្យ​ខូច​តម្រងនោម​ដោយ​មិនដឹង​ខ្លួន​៖

​    ​១. បរិភោគ​សាច់​ក្រហម​៖ ដោយសារ​សត្វ​ក្រហម​មាន​ប្រូតេអ៊ីន​ខ្ពស់ វា​អាច​បង្ក​ឱ្យ​ខូច​តម្រងនោម​។ ប្រូតេអ៊ីន​ខ្ពស់​ធ្វើឱ្យមាន​សម្ពាធ​ដល់​ដំណើរការ​របស់​តម្រង​នោម ជាហេតុ​ធ្វើឱ្យ​វា​ពិបាក​ធ្វើការ​កម្ចាត់​កាកសំណល់ និង​ខូច​តែម្ដង​។​

​    ​២. ជាតិ​អាល់កុល​៖ ផឹក​គ្រឿង​ស្រវឹង​ត្រឹម ១ កែវ​មួយថ្ងៃ​គ្មាន​បញ្ហា​នោះទេ ប៉ុន្ដែ​បើ​ផឹក​មុជ​តម្រងនោម​ច្បាស់​ជា​ខ្ទេច​។​

​    ​៣. អំបិល​៖ រាងកាយ​មនុស្ស​ត្រូវកា​រ​សូ​ដ្យូ​ម​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​គ្រប់គ្រង​ជាតិ​ទឹក​ក្នុង​រាងកាយ បើ​ទទួលទាន​អំបិល​(​សូ​ដ្យូ​ម​)​ច្រើន​លើស​កំណត់ តម្រងនោម​ច្បាស់​ជា​ខ្ទេច​។​

​    ​៤. ជាតិ​កាហ្វេ​អ៊ី​ន​៖ ជាតិ​កាហ្វេ​អ៊ី​ន​មាននៅ​ក្នុង​តែ សូ​ដា កាហ្វេ និង​អាហារ​ផ្សេងទៀត ដែល​វា​ដាក់​សម្ពាធ​លើ​តម្រងនោម​។​

​    ​៥. ស្ករស​៖ ប្រសិនបើ​អ្នក​ប្ដូរ​ប្រើ​ស្ករស​ដើម្បី​សុខភាព​សូម​គិត​ម្ដងទៀត​។ វា​គ្មានអ្វី​ប្លែក​ខុសពី​ស្ករ​ធម្មជាតិ​នោះទេ គឺ​វា​បំផ្លាញ​សុខភាព​ដូចគ្នា​ប្រសិន​ប្រើប្រាស់​ច្រើន​។ ជាតិ​ផ្អែម​មាន​ផលប៉ះពាល់​ដល់​តម្រងនោម​។​

​    ​៦. ផលិតផល​ទឹកដោះគោ​៖ បញ្ហា​របស់​ផលិតផល​ទឹកដោះគោ​គឺ​ដោយសារ​ប្រូតេអ៊ីន​របស់​សត្វ​។ ការដែល​លើស​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម អាច​បង្កឱ្យមាន​គ្រោះតម្រងនោម​បាន​។​

​    ​៧. ភេសជ្ជៈ​មាន​ជាតិ​កាបូន​៖ ភេសជ្ជៈ​ដូចជា​សូ​ដា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គឺ​សម្បូរ​ទៅដោយ​កាបូន ដែល​ផ្សារភ្ជាប់​ទៅនឹង​គ្រួសតម្រងនោម​។​

​    ​៨. ជក់បារី​៖ ដោយមាន​ផលប៉ះពាល់​ដល់​សួត​និង​បេះដូង វា​ក៏​ប៉ះពាល់​ដល់​តម្រងនោម​ដែរ ដោយសារ​ជាតិពុល​ក្នុង​បារី​។​

​    ​៩. អាហារ​ចាក់​ថ្នាំ​ឱ្យ​ឆាប់​ធំ​៖ ដូចជា​ពោត សណ្ដែកសៀង អង្ករ ជាតិ​ស្ករ​ក្នុង​អំពៅ និង​ផ្សេងទៀត គឺ​មិនល្អ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​តម្រងនោម​ទេ​។​

​    ​១០. ផឹកទឹក​ច្រើន​លើស​ចំណុះ​៖ មុខងារ​ធំ​បំផុត​នៃ​តម្រងនោម​គឺ​គ្រប់គ្រង​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ជាមួយនឹង​ជំងឺ​តម្រងនោម រាងកាយ​របស់​អ្នកនឹង​មិនអាច​កម្ចាត់​ជាតិ​ទឹក​ដែល​លើស​បានទេ​។ បើទោះជា​ស្ដាប់​មើលទៅ​ដូចជា​មិន​គ្រោះថ្នាក់ ការ​លើស​ជាតិ​ទឹក​អាច​បង្ក​ឱ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ និង​រួមចំណែក​ធ្វើឱ្យមាន​ជំងឺ​បេះដូង​។ ដូច្នេះ​គួរ​ពិសា​ទឹក​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត (២ លីត្រ​ក្នុង​មួយថ្ងៃ​សម្រាប់​មនុស្ស​ធំ​ទូទៅ​)៕

ប្រភព៖ healthylifeheadlines

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់