adverise with khmeread Image 2

លួចម៉ូតូពីខេត្តត្បូងឃ្មុំ ចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខេត្តស្ទឹងត្រែងចាប់ខ្លួនបានកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៥ បន្ទាប់ពីបានធ្វសកម្មភាពលួចយកម៉ូតូពីខេត្តត្បូងឃ្មុំ ។

ប៉ូលិសខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅថ្ងៃទី ២៩វិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោង១០និង១៥នាទីយោងតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាឱ្យធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទិត្យ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចទទឹងថ្ងៃ ក្នុង ភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងស្តីពីករណី លួចម៉ូតូ១គ្រឿងម៉ាក វេវ ពណ៌ក្រហម ពីភូមិគោក ឃុំថ្មពេជ្រ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ប៉ូលិសខណ្ឌឫស្សីកែវចាប់បានចោរលួចម៉ូតូ២នាក់

adverise with khmeread

មតិយោបល់