adverise with khmeread Untitled 1

ពេល​ដឹង​អត្ថប្រយោជន៍​អស្ចារ្យ​ទាំង ៨ នេះហើយ អ្នក​ច្បាស់​ជា​ស្រឡាញ់​និង​ចូលចិត្ត "​ត្រប់ក្តគោ​" ជាពិសេស​នារី​ធាត់ៗ

    ​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​គឺ​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ផ្សេងៗ​។ ដោយឡែក ត្រប់ក្តគោ​គឺជា​បន្លែ​ពេញនិយម​មួយ​សម្រាប់​មនុស្ស​ចាស់ ប៉ុន្ដែ​មនុស្ស​សម័យថ្មី​នេះ​ហាក់បីដូចជា​មិនសូវ​ចង់​បរិភោគ ខណៈដែល​វា​មាន​សារធាតុចិញ្ចឹម​និង​ល្អ​ដល់​សុខភាព​។​

​    ​ខាងក្រោម​នេះ​គឺជា​ហេតុផល ៨ យ៉ាង​ដែល​អ្នក​គួរតែ​ចាប់ផ្ដើម​ស្រឡាញ់ និង​បរិភោគ​វាពី​ឥឡូវ​។​

​    ​១. ពិសា​រាល់ថ្ងៃ​វា​នឹង​បង្ការ​ការកកស្ទះ​ឈាម​ដោយសារតែ​វីតាមីន K និង​សារធាតុ Bioflavonoid​។​
​    ​២. បញ្ចុះ​សារធាតុ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​ពី​ក្នុង​រាងកាយ​ប្រសិនបើ​ចម្អិន​វា​បាន​ត្រឹមត្រូវ ហើយ​មិន​ត្រូវយក​ត្រប់​ទៅ​ចៀន​នោះទេ​។​
​    ​៣. ជួយ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​និង​ជំរុញ​ការ​ដល់​ការរំលាយ​អាហារ​ដោយសារ​ជាតិ​សរសៃ​។​
​    ​៤. ធ្វើឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល និង​ចិញ្ចឹម​ដល់​ខួរក្បាល​ដោយសារ Phytonutrient មាននៅ​ក្នុង​ត្រប់​។​
​    ​៥. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ដោយសារ​កម្រិត​ជាតិ​ស្ករ​ទាប​និង​ជាតិ​សរសៃ​ខ្ពស់​របស់​វា​។​
​    ​៦. ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ដោយសារ​សារធាតុ Flavonoid ខ្ពស់​របស់​ត្រប់​។​
​    ​៧. ត្រប់​មាន​ជាតិ​ដែក​ច្រើន កាល់ស្យូម និង​ជាតិ​រ៉ែ​ផ្សេងៗ​ដែល​រាងកាយ​របស់​មនុស្ស​ត្រូវ​ការ​។​
​    ​៨. ដោយ​មិនមាន​ជាតិ​ខ្លាញ់​និង​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ពិសា​ត្រប់​រាល់ថ្ងៃ​ជួយ​សម្រក​ទម្ងន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់