adverise with khmeread 15063988 1178708278882712 1748323293 o

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្លន់​នៅ​ច្បារអំពៅ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ បាន​ចាប់ខ្លួន​ជនល្មើស​ម្នាក់ នៅ​ថ្ងៃទី១៥​ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ម៉ោង​០៧ ​និង​៣០​នាទី ចាប់ខ្លួន នៅ​ចំណុច​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​ពីបទ​ប្លន់។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់ឱ្យចាប់ ខ្លួន​លេខ ៦៧៨  ដ​. ឃ​.​ដ ចុះ​ថ្ងៃទី ២៦-០៩-២០១៦ ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​រ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ ខ​២ ផ្លូវ ៣៧១ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ  កាលពី​ថ្ងៃទី ២៧-០៣-២០១១។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ មាស សំអឿន ភេទប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​លេខ ង​៥៦ ផ្លូវ ៦៣៨ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ។​

    បច្ចុប្បន្ន ជនល្មើស​ឃាត់ខ្លួន​បណ្តោះ​នៅ​អធិការ ដ្ឋា​ន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ៕

adverise with khmeread

មតិយោបល់