adverise with khmeread Tea

អស្ចារ្យ​ដល់​ម្លឹ​ង​! តែ​ខ្មៅ​អាចជួយ​ប្រែ​សក់ស្កូវ​ឱ្យទៅជា​ខ្មៅ​បាន​

​    ​សក់ខ្មៅ​ប្រែ​ទៅ​ជាស​ដោយសារ​ធម្មជាតិ​តម្រូវ​មក​ដូច្នេះ ហើយ​គ្មាន​នរណា​ចូលចិត្ត​ឡើយ​ជាពិសេស​អ្នក​អាយុ​ក្មេង​ហើយ​មាន​សក់ស្កូវ ប៉ុន្ដែ​វា​មិន​មានន័យថា​មិនអាច​ប្រែ​ទៅជា​ខ្មៅ​វិញ​បានទេ​។ មានវី​ធី​ច្រើនណាស់​ក្នុងការ​ប្រែ​សក់​ទៅជា​ខ្មៅ​វិញ ហើយ​ចំណោម​នោះ​គឺមាន "​ទឹកតែ​" មួយ​ដែរ​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​ម្សៅ​តែ​ខ្មៅ ២ ស្លាបព្រា​បាយ​ដាំ​ក្នុង​ទឹក​មួយ​ប៉ាន់​។ លាង​សក់​របស់​អ្នក​ជាមួយនឹង​ទឹកតែ​នោះ ប៉ុន្ដែ​មិន​ប្រើ​សាប៊ូ​នោះឡើយ​។​

​    ​វិធី​មួយទៀត​គឺ ដាំ​តែ​ខ្មៅ ២ ស្លាបព្រា​បាយ និង​អំបិល ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​កំពុងពុះ​មួយ​ប៉ាន់​រយៈពេល ២ នាទី សឹម​ដក​ចេញពី​ភ្លើង​។ ទុកឱ្យ​ត្រជាក់ និង​លាង​សក់​របស់​អ្នក​ជាមួយនឹង​ទឹកតែ​នោះ និង​ទុក​វា​ឱ្យ​ស្ងួត ហើយ​ហាម​ដាច់ខាត​កក់សក់​ជាមួយនឹង​សាប៊ូ​។ ធ្វើបែបនេះ ២ ទៅ ៣ ក្នុង​មួយ​សប្ដាហ៍​ដើម្បី​សក់ខ្មៅ​ល្អ​៕

ប្រភព៖ myhealthylifecentar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់