adverise with khmeread 1

ចាប់បាន​ចោរឆក់​ទូរស័ព្ទ​ម្នាក់​, ​មាន​ដីកា​តាម​ចាប់ខ្លួន​មួយទៀត​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ឆក់​ទូរស័ព្ទដៃ​កាលពី​ថ្ងៃទី​១៥ ​វិច្ឆិកា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​១១ ​និង​៤០​នាទី យប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឬ​ស្សី​ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​លុច ស្រី​ណុ​ច ភេទ​ស្រី អាយុ​២២​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​និស្សិត​សកល​វិទ្យាល័យ វេស​ស្ទើ​ន។​

    ចំណែក​ជនល្មើស​០៤​នាក់​១-​ឈ្មោះ​ អេង សុ​ផា ហៅ​ក្រិន ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ ភូមិប​ត្តា​ជី​១​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិ​ពិតប្រាកដ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ​សេង ប្រុស​ពៅ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​ទីលំនៅ ភូមិ​ព្រែក​កាត់​ សង្កាត់​តា​ក្តុល ក្រុងតាខ្មៅ ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ​(​គេចខ្លួន​), ៣-​ឈ្មោះ​ សាន់ ផល្លា ហៅ​ឃ្លោក ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រែក​ឬ​ស្សី ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ (​គេចខ្លួន​) ​និង​៤-​ឈ្មោះ ​ថន វិឆៃ​ ហៅ​ឆៃ ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​ទីលំនៅ​ភូមិ​ព្រែ​កឡុង​ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​​មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​)។​

    វត្ថុតាង​ដកហូត ​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក ​iPhone6 ពណ៌​ខ្មៅ ​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ HONDA SCOOPY​ ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2797។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ជិះ​ម៉ូតូ​បណ្តើរ និយាយ​ទូរស័ព្ទ​បណ្តើរ​ដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​ជនល្មើស​ទាំង​០៤​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​ (​ម៉ាក​ SCOOPY ​ពណ៌​ស និង​ម៉ាក ​Today​ ពណ៌​ផ្ទៃ​​មេឃ​) ដោយ​ជនល្មើស​ទី​១ និង​ជនល្មើស​ទី​២ ជិះ​ម៉ូតូ​ម៉ាក ​SCOOPY​ ជា​អ្នក​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ ចំណែក​ជនល្មើស​ទី​៣ និង​ទី​៤​ជិះ​ម៉ូតូ​ម៉ាក ​Today ​តាម​ពីក្រោយ​នៅពេល​ឆក់​រួច​ជនល្មើស​បាន​ជិះ​ម៉ូតូ​គេចខ្លួន​។​

    ភ្លាមនោះ​ជនរងគ្រោះ ក៏បាន​ស្រែកថា​ចោរៗ ត្រូវបាន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាមផ្លូវ ជួយ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​រហូតដល់​ផ្លូវ​ចាក់សំរាម ក៏បាន​ដួល​ម៉ូតូ​បណ្តាលឱ្យ​ជនល្មើស ទី​១​រងរបួស រត់​មិន​រួច​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានរួម​ទាំង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ជនល្មើស​ទី​២, ទី​៣ ​និង​ទី​៤​បាន​ជិះ​ម៉ូតូ​គេចខ្លួន​​បាត់​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ទី​១​បាន​ឆ្លើយ​សារភាពថា ខ្លួន និង​បក្ខពួក​០៣​នាក់​
​ទៀត ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

    សូមបញ្ជាក់ថា ជនល្មើស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នេះ គឺមាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៨០៦​ដកប​ចខ​ចុះ​ថ្ងៃទី​០៩.១០.២០១៥ ​របស់​ចៅក្រម​ស៊ើបសួរ ឆែ វិវឌ្ឍន​: ពីបទ អំពើ​លួច ប្រព្រឹត្ត​នៅ​មាត់ទន្លេ​តាខ្មៅ ​សង្កាត់​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​១៦.០៩.២០១៥ ​ប្រព្រឹត្ត​នៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ខេត្តកណ្ដាល កាលពី​ថ្ងៃទី​១៨.០៩.២០១៥ និង​ប្រព្រឹត្ត​នៅ​ម្ដុំ​ផ្សារ​ព្រែក​តូច ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២២.០៩.២០១៥​។ ​ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់