adverise with khmeread 1

​អភិបាលក្រុង​មួយ​របស់​អាមេរិក​លាលែង​ពី​តំណែង បន្ទាប់ពីរ​ពិស​ដៃ​សរសេរ Comment លើ Facebook មួយ​ដែល​និយាយថា Michelle Obama "​ស្វា​មកពី​ព្រៃភ្នំ​"

​    ​អភិបាលក្រុង​ក្នុង​រដ្ឋ West Virginia ដែល​បាន​ជាប់ផុង​ក្នុង​រឿង​ដ៏​ចម្រូងចម្រាស់​ជុំវិញ​សារ​មួយ​នៅលើ Facebook ដោយ​ហៅ​ជំទាវ​ទីមួយ​លោកស្រី Michelle Obama ថា "​ស្វា​មកពី​ព្រៃភ្នំ​" បាន​លាលែង​ពី​តំណែង​ចំពេល​មានការ​កត់សម្គាល់​ពី​ការប្រកាន់​ជាតិ​សាសន៍​។​

​    ​អភិបាលក្រុង Clay លោកស្រី Beverly Whaling បាន​ជាប់ផុង​ក្នុង​រឿងចម្រូងចម្រាស់​នេះ បន្ទាប់ពី​លោកស្រី​បាន​បញ្ចេញមតិ​លើ Post (​លុបចោល​ហើយ​) មួយ​ដែល​សរសេរ​ដោយ Pamela Ramsey Taylor នាយក​ក្រុមហ៊ុន Clay County Development Corp​។ 

​    ​Post នោះ​សរសេរ​យ៉ាង​ដូច្នេះ "​វា​នឹង​ស្រស់ស្រាយ​ឡើងវិញ​ដែលមាន​ជំទាវ​ទីមួយ​សមសួន ស្រស់ស្អាត ថ្លៃថ្នូរ​ត្រឡប់មក​សេត​វិមាន​វិញ​។ ខ្ញុំ​ធុញទ្រាន់​នឹង​មើល​ស្វា​ព្រៃភ្នំ​នេះ​មែនទែន​"​។ រួចហើយ​លោកស្រី Whaling បាន​បញ្ចេញមតិ​ថា "​គួរឱ្យ​ចង់​សើច​មែន Pam អើយ​"​។​

​    ​មនុស្ស​ជាង ១៥៧.០០០ នាក់​បាន​ចុះឈ្មោះ​ក្នុង​ញត្តិ​អន​ឡាញ​មួយ​ដើម្បី​ប្រាប់​ឱ្យ​អ្នក​ទាំងពីរ​ចុះចេញ​ពី​តំ​ណេង​។ លោកស្រី Taylor បាន​ប្រាប់​ទូរទស្សន៍ WCHS-TV ថា គាត់​ត្រូវបាន​ប្រាប់​ឱ្យ​ចាក​ចេញពី​តំណែង​។​

​    ​យោងតាម AP ឱ្យដឹងថា លោកស្រី Whaling បាន​លាលែង​ពី​តំណែង​ភ្លាមៗ​ពី​អភិបាលក្រុង Clay រដ្ឋ West Virginia​។ មុននេះ​លោកស្រី​បាន​សុំទោស​ជា​សាធារណៈ​ដែល​គាត់​រក្សា​ជំហរ​ថា ខ្លួន​មិនមែនជា​មនុស្ស​ប្រកាន់​ជាតិ​សាសន៍​ទេ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់