ប្រសិនបើលោកអ្នកកំពុងកើតជំងឺបីមុខដូចជា ជំងឺលើសឈាម ជំងឺរលាកសន្លាក់ និង ជំងឺតម្រងនោមផ្សេងៗ លោកអ្នកពិតជាសំណាងណាស់ដែលបានជួបរូបមន្តទឹកបន្លែខាងក្រោមនេះ ដែលវាមិនត្រឹមជួយព្យាបាលជំងឺទាំងបីមុខនេះប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យឈាមដើរបានស្រួល ព្យាបាលហឺត និងជួយបំបាត់បញ្ហាពិបាករំលាយអាហារទៀតផង។
* គ្រឿងផ្សំ
- ខិនឆាយធំ ឬស្ពៃចិន (Celery) ១ បាច់តូច
- ការ៉ុត ៣ មើម
- ឆៃថាវក្រហម ១ មើម
- ឆៃថាវស ១ មើម
- ទឹក ២ លីត្រ
* វិធីធ្វើនិងអនុវត្ត
ចិតសំបកបន្លែទាំង ៤ ឱ្យអស់ ហើយលាងទឹកឱ្យស្អាត។ ដាំបន្លែទាំង ៤ ក្នុងទឹក ២ លីតឱ្យពុះ ហើយទុកចោលមួយយប់ (ដាំឱ្យហួតសល់ ១ លីត្រ)។ ព្រឹកឡើងស្រឹតតែទឹកផឹកទាំងពោះទទេជាការស្រេច។ មួយសប្តាហ៍ ពិសា ៣ ទៅ ៤ ដង នោះបញ្ហាជំងឺទាំងឡាយដែលបាននិយាយខាងលើ នឹងឆាប់ធូរស្បើយក្នុងពេលដ៏ខ្លីបំផុត៕
ប្រភព៖ stylecraze
