adverise with khmeread Untitled 1

សាហាវ!!! រថយន្ត​បើកបរ​ដោយ​ជន​បរ​ទស​បុក​ម៉ូតូរបួសធ្ងន់​ ២​ នាក់​ ជនរងគ្រោះម្នាក់ដាច់​ជើង​ម្ខាង​ផ្លោង​ជាច្រើន​ម៉ែត្រ​

    កំពត ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែលជា​ភាគី​ខាង​ម៉ូតូ​បាន​រងរបួស​ធ្ងន់ធ្ងរ ក្នុងនោះ​ជនរងគ្រោះ​ជា​ស្ត្រី​បាន​ដាច់​ជើង​ម្ខាង​ផ្លោង​ជាច្រើន​ម៉ែត្រ​ធ្លាក់​រំលង​ផ្ទះ​អ្នកស្រុក​ចូលទៅក្នុង​ព្រៃ​ស្មៅ​។

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល​១៥​​ វិច្ឆិកា ​២០១៦​លើផ្លូវ​ជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ម្តុំ​វត្ត​ច​ង្ហោ​ន  ស្រុក​ទឹកឈូ ខេត្តកំពត។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត​មួយគ្រឿង​របស់​ជនបរទេស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2X-3445​ បុក​ប៉ះគ្នា​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​នៅលើ​ផ្លូវជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ម្តុំ​វត្ត​ច​ង្ហោ​ន​បណ្តាលឱ្យ​របួស​២​នាក់​ហើយ​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​សង្គ្រោះ​នាំទៅ​មន្ទីរពេទ្យ។ ​ចំណែក​យានយន្ត​ទាំង​ ២ ​រក្សាទុក​នៅ​ស្រុក​ដោះស្រាយ​ពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់