adverise with khmeread 485283330

Bastian Schweinsteiger ត្រូវគេ​ប្រាប់​ឱ្យ​ដើររក​ក្លឹប​ថ្មី​ឱ្យ​ហើយ សម្រាប់​ផ្ទេរចេញ​នៅ​ខែមករា​ខាងមុខ​

    ​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រាប់​ទៅកាន់ Bastian Schweinsteiger ថា​គាត់​អាច​ចាក​ចេញពី​ក្លឹប​ក្នុង​ខែមករា​ខាងមុខនេះ ខណៈដែល​ខ្សែបម្រើ​ជើងចាស់​ពោរពេញ​ទៅដោយ​បទពិសោធន៍​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា លើសពី​តម្រូវ​ការដែល​ពួកគេ​ចង់បាន​នៅឯ​ទឹកដី Old Trafford ។​

​    ​តារាបាល់ទាត់​វ័យ ៣២​ឆ្នាំ​រូបនេះ គឺ​មិនទាន់​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ឈុត​ដំបូង​សម្រាប់​បិសាច​ក្រហម​បាន​ម្តង​ឡើយ​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​ការចូល​កាន់កាប់​តំណែង​របស់​អ្នកចាត់ការ​ថ្មី​លោក Jose Mourinho ។​

​    ​ដោយ​ត្រូវបាន​បង្ខំ​ឱ្យ​ហ្វឹកហាត់​តែឯងៗ​ក្នុង​ដំណើរ​ប្រជែង​ថ្មី​នា​រដូវ​កាល​នេះ អតីត​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ក៏បាន​ត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ជាមួយនឹង​ឈុត​ជម្រើស​ដំបូង​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី ការហៅ​មក​ហ្វឹកហាត់​ក្នុង​ឈុត​ដំបូង​នេះ​គឺ​គ្រាន់តែ​ជាការ​ត្រៀម​ឱ្យ​គាត់​ដើររក​ក្លឹប​ថ្មី​នៅ​ខែមករា​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail​។​

​    ​តាម​ប្រភព​នានា​អះអាងថា អតីត​តារាបាល់ទាត់​របស់ Bayern Munich រូបនេះ ត្រូវបាន​គេ​ផ្តល់នូវ​ភ្លើង​ខៀវ​ក្នុងការ​ពិភាក្សា​លើ​ការផ្ទេរ​ជាមួយ​ក្លឹប​ដទៃទៀត ដែល​គោលដៅ​ច្បាស់លាស់​គឺ​ក្លឹប Chicago Fire ។​

​    ​Schweinsteiger ត្រូវបាន​គេ​រាយការណ៍​ថា គាត់​កំពុង​ស្ថិតនៅក្នុង​កិច្ចចរចា​ជាមួយនឹង​ក្លឹប​មកពី​លី​ក​កំពូល​អាមេរិក MLS កាលពី​សប្តាហ៍​មុន ទោះបីជា​ខ្សែបម្រើ​រូបនេះ​ទទូចថា គាត់​ចង់​តស៊ូ​បន្ត​ដើម្បី​ទទួលបាន​តំណែង​មកវិញ​នៅឯ​ទឹកដី Old Trafford និង​ឈ្នះ​ពាន​ជាមួយនឹង​ពួកគេ​ក៏ដោយ​៕

adverise with khmeread

មតិយោបល់