adverise with khmeread Untitled 1

ក្រុមហ៊ុន​ចិន​មួយ​បង្ខំ​បុគ្គលិក​ឱ្យ​ស៊ី​ដង្កូវ​រស់ ព្រោះ​មិនអាច​សម្រេច​គោលដៅ​លក់​! មិន​លើកលែង​សូម្បី​បុគ្គលិក​មាន​ផ្ទៃពោះ​

    ​យោងតាម​របាយការណ៍​ថ្មី​មួយ​បានឱ្យដឹងថា ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង Hanzhong ខេត្ត Shaanxi បានសម្រេច​ចិត្ត​ពិន័យ​បុគ្គលិក ដែល​ខកខាន​សម្រេច​គោលដៅ​លក់​របស់​ពួកគេ​ដោយ​ឱ្យ​ពួកគេ​ផឹកស្រា​ខ្លាំង និង​ស៊ី​ដង្កូវ​រស់​ជា​អាហារ​។​

​    ​ការផាកពិន័យ​ដ៏​ថោកទាប​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ធ្វើឡើង​ផ្សារ​ផ្លា​ហ្សា​មួយ​ក្នុង​ទីក្រុង Hanzhong កន្លែង​ដែល​បុគ្គលិក ៦០ នាក់​ត្រូវបាន​កោះហៅ​ឱ្យចេញ​មកជួប​គ្នា​នៅ​ខាងក្រៅ​ផ្សារ​។ យោងតាម​សាក្សី​បាន​រាយការណ៍​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​ថា បុគ្គលិក​វ័យក្មេង​ទាំងនោះ​បាន​ដឹកនាំ​ដោយ​បុរស​ម្នាក់​ដោយមាន​កាន់​ថង់​ដង្កូវ​រស់​រវើក​ក្នុងនោះ​។ ហើយ​យក​ចង្កឹះ​ចាប់​ដង្កូវ​ទម្លាក់​ចូល​កំប៉ុង​ស្រា និង​ហៅ​ឈ្មោះ​បុគ្គលិក​ដែល​មិនអាច​សម្រេច​លើ​គោលដៅ​លក់ ឱ្យ​ផឹកស្រា​មាន​ដង្កូវ​នោះ​តែម្ដង​។​

​    ​បុគ្គលិក​ប្រហែល ៥ ទៅ ៦ នាក់​ត្រូវបាន​ផាកពិន័យ​ឱ្យ​ផឹកស្រា​មាន​ដង្កូវ​នោះ ដោយ​ក្នុងនោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ប៉ុន្ដែ​ស្ត្រី​ម្នាក់​នោះបាន​បដិសេធ​ដោយ​ខ្លាច​បាត់បង់​ទារក​ក្នុង​ផ្ទៃ​។​

​    ​រូបភាព​ការផាកពិន័យ​ដ៏​ចម្លែក​នេះ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ចិន ហើយក៏​មានការ​ផ្ទុះ​កំហឹង​ផងដែរ​ទៅលើ​ក្រុមហ៊ុន​ដែល​ចេញ​ច្បាប់​ពិន័យ​ដ៏​អាក្រក់​បែបនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់