adverise with khmeread Fenerbahce turkey fan 25102012 x47weap6bqe71e8o30xycrnh6

ក្លឹប​មួយ​នៅ​តួ​ក​គី​ខំ​បំបាក់​គូប្រជែង​ដល់​ទៅ ២០-០ តែ​បែរជា​ត្រូវ​ម្ចាស់​ក្លឹប​ដាក់ពិន័យ និង​ដក​លុយ​រង្វាន់​ទៀត​

    ​ក្លឹប​របស់​ប្រទេស​តួ​ក​គី Ulubey Belediyespor បាន​គិតថា ពួកគេ​សម្រេចបាន​នូវ​ការងារ​ដ៏​អស្ចារ្យ ពេលដែល​ពួកគេ​បាន​ផ្តួល​ដៃគូ​ប្រកួត​របស់ខ្លួន Karabukspor ក្នុង​លទ្ធផល ២០-០ ប៉ុន្តែ​បាន​ត្រឹម​ទទួល​ការខកចិត្ត​ទោះបីជា​បាន​វាយកម្ទេច​លំនៅដ្ឋាន​ក្រុម​ម្ចាស់ផ្ទះ​មើល​សឹង​មិន​ស្គាល់​ក៏ដោយ​។​

​    ​កីឡាករ Alihan Akyol អាច​ស្វែងរក ៥ គ្រាប់​តែឯង ខណៈដែល Ulubey បាន​ជាន់ឈ្លី គូប្រជែង​មិន​អាជីព​របស់ខ្លួន​យ៉ាងដំណំ ហើយ​ពួកគេ​រំពឹងថា នឹង​អាច​ទទួលបាន​ប្រាក់រង្វាន់​សម្រាប់​ការប្រកួត​ដ៏​ប្រសើរ​មួយ​នេះ​សម្រាប់​គ្រាប់​បាល់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ពួកគេ​។​

​    ​ទោះជា​យ៉ាងណាក្តី ប្រធាន​ក្លឹប​បានបង្ហាញ​ភាពមិន​ពេញចិត្ត​ច្រើនជាង​ការចាប់អារម្មណ៍​ជាមួយនឹង​របៀប​ដែល​ពួកគេ​បាន​សំពង​ទៅលើ Karabukspor ហើយ​បានប្រកាស​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា គាត់​នឹងមិន​ផ្តល់ប្រាក់​លើកទឹកចិត្ត​ណាមួយ​នោះឡើយ​ទៅដល់​កីឡាករ​របស់ខ្លួន​។​

​    ​លោក Isa Turkcan បានបញ្ជាក់​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា "​កីឡាករ​របស់​ពួកយើង​មិនបាន​បង្ហាញ​ពី​ការគោរព​ទៅដល់​ដៃគូ​ប្រកួត​របស់​ពួកគេ​ឡើយ​។ ដូច្នេះ​ខ្ញុំ​នឹងដាក់​ទោស​ពួកគេ និង​មិន​ផ្តល់ឱ្យ​ពួកគេ​នូវ​ប្រាក់រង្វាន់​អី​នោះឡើយ​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់