adverise with khmeread 1

ខ្សែប្រយុទ្ធ Alexandre Lacazette ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលរួម​នៅ​ក្របខ័ណ្ឌ Premier League

កីឡាករ Lacazette បាន​បើកទ្វារ​សម្រាប់​ការផ្លាស់​មក​ប្រទេស​អង់គ្លេស​នៅ​រដូវក្តៅ​ខាងមុខនេះ​។ ខ្សែប្រយុទ្ធ​ក្រុម​យក្ស​បារាំង Lyon បាន​ជាប់​ការទាក់ទង​នឹង​ការផ្ទេរ​មកកាន់​ក្របខ័ណ្ឌ Premier League កាលពីដើម​រដូវ​កាល​នេះ បន្ទាប់​យុទ្ធនាការ​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម​កាលពី​រដូវ​កាល​មុន ដែល​រូបគេ​រកបាន ៣១ គ្រាប់​ក្នុង​គ្រប់​ការប្រកួត​ទាំងអស់​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ ២៤ ឆ្នាំ​រូបនេះ​ចង់​នៅ​រួមរស់​ជាមួយ​ក្រុម​ពី​កុមារភាព​របស់គាត់ ប៉ុន្តែ​ការផ្លាស់​មកកាន់​ប្រទេស​អង់គ្លេស​ហាក់ដូចជា​មិនអាច​ប្រកែក​បានទេ​។

​រូបគេ​បាន​ប្រាប់​សារព័ត៌មាន The Telegraph ថា "​ឥឡូវ​ខ្ញុំ​ទម្លាប់​ជាមួយនឹង​ពាក្យ​ច​ចា​អា​រ៉ា​ម​ទិញ​រូបខ្ញុំ​ហើយ​។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ពាក្យ​ទាំងនេះ ប្រហែលជា​ពីរ​ឆ្នាំមុន ខ្ញុំ​ក៏មាន​ការភ្ញាក់ផ្អើល​បន្តិច​បន្តួច​ដែរ​ចំពោះ​រឿងនេះ​"​។​

"​ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ស៊ាំ​នឹង​រឿង​នេះហើយ​។ ចំពោះ​ខ្ញុំ វា​មិន​ពិបាក​ទេពី​ព្រោះ​ខ្ញុំ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាក​ចេញពី​ក្លឹប​តាំងពី​ពីរ​ឆ្នាំមុន ឬក៏​កាលពី​រដូវ​កាល​មុន​មកម្ល៉េះ​។ ខ្ញុំ​មិនទាន់បាន​ត្រៀម​រួចរាល់ ហើយ​គោលដៅ​របស់​ខ្លុំ​គឺ​មិនមែន​ប្រទេស​អង់គ្លេស​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់ទៅ​កាន់​ក្លឹប​និង​អង្គុយ​នៅ​កៅអី​បម្រុង​ដែរ​"​។​

​គាត់​បាន​បន្តទៀតថា "​អញ្ចឹង​នៅពេលនោះ​វា​មិន​ពិបាក​សម្រាប់​ខ្ញុំ​ទេ​ដើម្បី​ស្នាក់​នៅទីនេះ​។ វា​ធ្លាប់ជា​សំណួរ​នៃ​ការ​រងចាំ​រហូតដល់​ខ្ញុំ​រួចរាល់ និង​ឥឡូវ​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​នៅ​រដូវក្តៅ​នេះ​"៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់