ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងម៉ូតូនៅផ្លូវទៅវត្តអូរត្រេះសង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោងជាង៨យប់ថ្ងៃ១៥ វិច្ឆិកា ២០១៦នេះ បណ្តាលឱ្យបុរសម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់។
ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាក Honda C-125 ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1B-2201 បុកប៉ះ និង ម៉ូតូម៉ាក Ari Blade ពណ៌ខ្មៅស្លាកលេខ តាកែវ 1A-6646 បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា នៅផ្លូវទៅវត្តអូរត្រេះសង្កាត់លេខ៤ នាវេលាម៉ោងជាង៨យប់ថ្ងៃ១៥ វិច្ឆិកា ២០១៦នេះ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយប៉ូលិសពុំទាន់បញ្ជាក់លម្អិតពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ៕
