adverise with khmeread Untitled 1

គីម​ជុង​អ៊ុន​អត់​ខ្វល់​ថា​នរណា​ជា​ប្រធានាធិបតី​អាមេរិក​ឡើយ​

    ​មន្ត្រីការទូត​ជាន់ខ្ពស់​ប្រចាំ​ក្រុង​ព្យុងយ៉ាង​ម្នាក់​បាន​និយាយ​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា​នេះ បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ចូល​កាន់កាប់​តំណែង​ពី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ថា ប្រទេស​កូរ៉េខាងជើង​មិន​ខ្វល់​ថា នរណា​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឡើយ​។​

​    ​លោក Kim Yong-ho ប្រធាន​ផ្នែក​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស​និង​មនុស្សធម៌​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​គណៈកម្មការ​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីព្រាងច្បាប់​នៃ​សេចក្តីសម្រេច​មួយ ដោយ​ថ្កោលទោស​ការ​រាលដាល និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​រដ្ឋ​អាស៊ី​មួយ​នេះ​។​

​    ​លោក​បាន​និយាយថា "​យើង​មិន​ខ្វល់​ថា​នរណា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នោះទេ​។ បញ្ហា​ជា​មូលដ្ឋាន​ឥឡូវនេះ​គឺថា​តើ​សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​នយោបាយ​ដើម្បី​ដក​គោលនយោបាយ​អរិភាពរ​បស់​ពួកគេ​ចេញពី​កូរ៉េខាងជើង​ឬក៏​អត់​"៕

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់