adverise with khmeread 5828c9a58dc3b4bf84000001

Coutinho ឆ្លើយតប​យ៉ាង​ឡូយ​ទៅ Marcelo ដែល​បញ្ចុះបញ្ចូល​ឱ្យ​ខ្លួន​ចូលរួម​ជាមួយ Real Madrid

    ​Phillipe Coutinho ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ទៅកាន់​ក្លឹប​យក្ស​មួយចំនួន​យ៉ាង​គគ្រឹកគគ្រេង បន្ទាប់ពី​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គាត់​សម្រាប់​ក្លឹប និង​ប្រទេស​ក្នុង​រដូវ​កាល​នេះ​។​

​    ​ទន្ទឹមនឹង​នេះដែរ មិត្ត​រួម​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់គាត់ Marcelo និង Neymar អ្នក​ទាំងពីរ​គឺ​សុទ្ធតែ​កំពុង​ព្យាយាម​ដើម្បី​ចាប់ដៃ Coutinho ដើម្បី​ចុះហត្ថលេខា​សម្រាប់​ក្លឹប​របស់​ពួកគេ​រៀងៗ​ខ្លួន​។​

​    ​ទាំង Real Madrid និង Barcelona ត្រូវបាន​គេ​រាយការណ៍​ថា បាន​តាមដាន​ទៅលើ Coutinho និង​ចង់​ចុះហត្ថលេខា​ទិញយក​គាត់​ជា​គោលដៅ​ទីមួយ​ផងដែរ​។​

​    ​ខណៈដែល​ហង្ស​ក្រហម Liverpool ធ្លាប់បាន​បាត់បង់ Luis Suarez និង Raheem Sterling ក្នុង​រយៈពេល​ពីរ​រដូវ​កាល​កន្លងទៅនេះ ការចាកចេញ​មួយ​ផ្សេងទៀត​សម្រាប់ Coutinho នឹង​ជា​ដំណឹង​អាក្រក់​បំផុត​សម្រាប់​ប្រិយមិត្ត​របស់​ពួកគេ និង​ក្តីសង្ឃឹម​មួយ​សម្រាប់​ការ​ប្រជែង​ពាន​យ៉ាង​មោះមុត​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ​។​

​    ​Coutinho ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​មួយរូប​ប្រចាំ​លី​ក​កំពូល​អង់គ្លេស Premier League ។ គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់គាត់​សម្រាប់​ប្រេ​ស៊ី​ល ក្នុងជំនួប​ជាមួយនឹង​អា​ហ្ស​ង់​ទីន បានផ្តល់​មតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បន្ថែមទៀត​ទៅលើ Coutinho ដែល​ត្រូវបាន​គេ​ចាត់ទុក​រូបគាត់​ភ្លាមៗ​ថា​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ពិភពលោក​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​កន្លងមក​។​

​    ​ហើយ​បន្ទាប់ពី​ជួប​រឿង​ដ៏​ស្មុ័​គ្រ​ស្មាញ និង​មិន​ស្រណុកចិត្ត​ម្តង​ហើយ​ម្តងទៀត​នោះ ប្រិយមិត្ត​របស់ Liverpool នឹង​ពេញចិត្ត​ជាទីបំផុត​ទៅលើ​ការឆ្លើយតប​របស់ Coutinho ទៅកាន់ Marcelo ពេលដែល​គាត់​បាន​សុំឱ្យ Coutinho ចូលរួម​ជាមួយនឹង Real Madrid ។​

​    ​Coutinho បាន​ឆ្លើយ​បត​ទៅនឹង​សំណួរ​របស់ Marcelo ថា "Klopp ផ្តល់ឱ្យ​ខ្ញុំ​នូវ​ទំនុកចិត្ត ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​ណាស់​"៕

adverise with khmeread

មតិយោបល់