adverise with khmeread Gabi atletico madrid 5uxqhl2trkyz19c883vt9ltss

Gabi: កីឡាករ​ឆ្នើម​របស់ Real Madrid មិនមែនជា Cristiano Ronaldo និង Gareth Bale ទេ​

    ​ខ្សែបម្រើ​របស់​ក្រុម Atletico Madrid កីឡាករ Gabi ជឿជាក់ថា Luka Modric គឺជា​កីឡាករ​ដែលមាន​សារៈសំខាន់​សម្រាប់​អធិរាជ​ស Real Madrid ជាជាង Cristiano Ronaldo និង Gareth Bale​។​

​    ​គូប្រជែង​យក្ស​ប្រចាំ​រដ្ឋធានី​ម៉ា​ឌ្រី​ត​ទាំងពីរ នឹង​ជួប​មុខ​គ្នា​ជា​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​នា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ខាងមុខ​នៅឯ​ទឹកដី Vicente Calderon ខណៈដែល​ក្រុម​របស់លោក Zinedine Zidane មើលទៅ​នៅតែ​អាច​រក្សា​ការនាំ​មុខកំពូល​តារារ​បស់​ពួកគេ​នៅឯ​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បើទោះជា​ភ្លាត់ស្នៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្តី​។ ក្រុម​ទាំងពីរ​បានចាប់ផ្តើមរ​ដូ​វ​កាល​ថ្មី​ជាមួយនឹង​ឥទ្ធិពល​ខ្លាំងក្លា​ដូចគ្នា ប៉ុន្តែ​បរាជ័យ​ចំនួន​ពីរលើក​ក្នុងការ​ប្រកួត​ចំនួន​បី​លើកចុងក្រោយ​របស់​ពួកគេ ធ្វើឱ្យ Atletico មាន​ប្រាំមួយ​ពិន្ទុ​តាម​នៅ​ពីក្រោយ​គូប្រជែង​រួម​តំបន់​របស់ខ្លួន​។​

​    ​Gabi មាន​អារម្មណ៍​ថា ម្ចាស់​ជើងឯក​ក្លឹប​កំពូល​តំបន់​អឺរ៉ុប Champions League រដូវ​កាល​មុន​បារម្ភ​ពី​ការគំរាមកំហែង​របស់​ក្រុម Atl. Madrid ប៉ុន្តែ​ជាមួយនឹង​ការវិល​ត្រឡប់មកវិញ​របស់ Luka Modric ក្រោយ​បញ្ហា​របួស​នាពេល​ថ្មីៗ​នេះ ធ្វើឱ្យ​គាត់​ទទូចថា សត្រូវ​បាន​របស់​ពួកគេ​ទទួលបាន​អាវុធ​ដ៏​គ្រោះថ្នាក់​របស់ខ្លួន​ត្រឡប់​មកវិញហើយ​។​

​    ​Gabi បាន​បញ្ជាក់ថា “​ក្រុម Real Madrid នេះ​កំពុង​ប្រឹងប្រែង​នាំ​កីឡាករ​កំពូល​របស់ខ្លួន​ត្រឡប់​មកលេង​ល្អ​ឡើងវិញ​។ ជាមួយ Modric ពួកគេ​អាចធ្វើឱ្យ​កីឡាករ​ទាំងអស់​ល្អ​ឡើងវិញ​ទាំងអស់​។ គាត់​ជា​កីឡាករ​ម្នាក់​ដែល​នាំ​ពួកគេ​លេង​បាល់​ស៊ីចង្វាក់​គ្នា និង​ធ្វើឱ្យ​ក្រុម​ទាំងមូល​មាន​តុល្យភាព​។ យើង​នឹង​ព្យាយាម​ទប់ទល់​នឹង​ជំនាញ​ចែក​បាល់​របស់គាត់​ឱ្យបាន​"៕

adverise with khmeread

មតិយោបល់