adverise with khmeread Unnamed

នាងក្រមុំ​ម្នាក់​ទៅ​ដក​មើម​ព្រលឹត​ធ្លាក់ចូល​ក្នុង​រណ្តៅ​អា​អិ​ច​លង់​ស្លាប់​

    កណ្តាល ៖ នារី​ក្រមុំ​ម្នាក់​រងគ្រោះ​លង់ទឹក​ក្នុង​រណ្តៅ​ជ្រៅ​ស្លាប់​ខណៈពេល​ចុះ​ទឹក​ដក​មើម​ព្រលឹត​កាលពី​ថ្ងៃទី​១៥​ វិច្ឆិកា ​ឆ្នាំ​២០១៦​ ម៉ោង១០​ និង​៣០​នាទី​នៅ​ចំណុច អូរ​មុខផ្ទះ​ខាងលិច​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ម៉ុ​ន ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅៗ ភូមិ​ខ្សុ​ម ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៦.១១.២០១៦ ជនរងគ្រោះ ២​ នាក់​បងប្អូន​មានឈ្មោះ ​ម៉ុ​ន ភឿន ភេទ​ស្រី​ អាយុ​២៣ឆ្នាំ ​និង​ឈ្មោះ ម៉ុ​ន ពៅ ភេទ​ស្រី អាយុ១៨​ឆ្នាំ (​ជនរងគ្រោះ​) មាន​ទីលំនៅ ភូមិ​ខ្សុ​ម ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង បាននាំគ្នា មកពី​ស្រុកកំណើត មកលេង​ផ្ទះ​បងស្រី​បង្កើត​ឈ្មោះ​ ម៉ុ​ន វឿន ភេទ​ស្រី ​អាយុ២៩ឆ្នាំ​ដែលមាន​ប្តី​នៅ​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ដើម្បី​មកជួយ​ធ្វើ​ផ្ទះ​បង។​

    លុះដល់​ថ្ងៃទី​១៥ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០​ និង​៣០​នាទី បងប្អូន​ទាំង​៣​នាក់ បាននាំគ្នា​ទៅ​ដក​មើ​ម​ព្រលឹត នៅក្នុង​អូរ ខាងលិច ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល។​

    ពេល​ចុះ លុយ​ទឹក​ទៅ​ជនរងគ្រោះ​ក៏​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​អន្លុង់​ជ្រៅ​ដែល អា​អ៊ិ​ច បាន​ជីក កាយ​យក​ដី ក៏​លិច​បាត់ទៅ​។ ភ្លាមៗ​នោះ​បងៗ​ទាំង​២​នាក់ ក៏​ប្រវេ ប្រ​វ៉ា​ស្រែកហៅ​បងប្អូន​ឱ្យទៅជួយ។ ​ពេលនោះ​បងប្អូន​នៅ​ជិត​នោះ ក៏បាន​នាំគ្នារ​ត់ទៅ​ជួយ​ស្រង់​យកមក​ជួយសង្គ្រោះ​បន្ទាន់។ ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ បាន​យក​សាកសព​ជនរងគ្រោះ មក​លំនៅដ្ឋាន ហើ​យ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន បាន​ចុះ​ទៅដល់​កន្លែង​កើ​ត​ហេតុ​មាន​អាជ្ញាធរ មូលដ្ឋាន គ្រូពេទ្យ ផ្នែក​ជំនាញ ប៉ុស្តិ៍​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន។ បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់