adverise with khmeread 15134035 1178859055534301 1914726104 o

អាណិតណាស់! ទារក​ចម្លែក​ម្នាក់នេះ​បាន​ប្រសូត្រ​មិន​គ្រប់​ខែ​នៅ​តំបន់​ដាច់ស្រយាល​ខេត្តបន្ទាយមានជ័យ ​(​មាន​វីដេអូ​)

    បន្ទាយមានជ័យ ៖ ទារក​ម្នាក់នេះ​បាន​ប្រសូត្រ​មិន​គ្រប់​ខែ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដែល​ទើប​មាន​អាយុ៧ខែ ២៥ថ្ងៃ​នៅ​មណ្ឌល​សុខភាព​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ ជា​តំបន់​ដាច់ស្រយាល ហើយ​ប្រហែល​មិនអាច​រស់​បានយូរ​ទេ ព្រោះ​ស្បែក​របស់​ទារកនេះ​មាន​សណ្ឋាន​ដូចជា ថង់​ប្លា​ស្ទិ​ចរុំ រួមរឹត​ខ្លួន និង​ស្រួយ​បែក​ប្រេះ​ទៅតាម​គ្រប់កន្លែង នៃ​ដងខ្លួន ចុងបញ្ចប់​គឺ ទទួលមរណៈភាព។​

    លោក​ កែវ សុភ​ក្ត្រា (Keo  Sophktra) ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា ទារក​ម្នាក់នេះ​បាន​ប្រសូត្រ​មិន​គ្រប់​ខែ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដែល​ទើប​មាន​អាយុ ៧​ខែ ២៥ ថ្ងៃ​នៅ​មណ្ឌល​សុខភាព​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​​ជ័យ ជា​តំបន់​ដាច់ស្រយាល ខ្ញុំ​សុំឱ្យ​ខាង​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ នឹង មន្ត្រី​ដែល​បាន​បណ្តុះបណ្តាល​ផ្នែក​ជំងឺឆ្លង មិន​ឆ្លង មេត្តា​ចុះ​ពិនិត្យ​នឹង​រៀបចំ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ភ្នំស្រុក​រួចហើយ​រៀបចំ​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀ​មរាប​។​

    លោក​ កែវ សុភ​ក្ត្រា បន្តថា ទារក​នេះ​មិនមែនជា​ជំងឺ​ដែល​ឆ្លង​ទេ វា​ជា​ប្រភេទ​មួយ​នៃ​ជំងឺ genetic ដែលមាន​ឈ្មោះ ថា​ Harlequin ichthyosis in newborn (ក្នុងចំណោម 1 /300.000 នាក់​ដែល​កើត​ជំងឺ​នេះ​នៅក្នុង​ពិភពលោក​)។ ​តែ​លោក​មិន​ច្បាស់​ដែរ​ទេ តែ​វា​ជា​សេចក្តីសន្និដ្ឋាន​ដំបូង​ប៉ុណ្ណោះ  ហើយ​ទារក​នេះ​ប្រហែល​មិនអាច​រស់​បានយូរ​ទេ ស្បែក​របស់​ទារក​មាន​សណ្ឋាន​ដូចជា ថង់​ប្លា​ស្ទិ​ចរុំ រួមរឹត​ខ្លួន និង​ស្រួយ​បែក​ប្រេះ​ទៅតាម​គ្រប់កន្លែង នៃ​ដងខ្លួន ចុងបញ្ចប់​គឺ ទទួលមរណៈភាព។​

    លោក​បន្តថា «The newborn baby has Harlequin ichthyosis , rare genetic ,Constant care is required to moisturise and protect the skin. The overall rate of Harlequin ichthyosis is 1 in 300,000 births-disease.»។​

    លោក​ កែវ សុភ​ក្ត្រា បាន​សុំ​អំពាវនាវ​ដល់​ស្ត្រី​គ្រប់រូប​ដែលមាន​ផ្ទៃពោះ​ដាច់ខាត​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅតាម​សេវាសាធារណៈ​ដើម្បី​ទទួលបាន​នូវ​ដំបូន្មាន​ពី​អ្នកគ្រូ លោកគ្រូ​ពេទ្យ​នៅ​អំឡុងពេល​មាន​ផ្ទៃពោះ​ណា អរគុណ​។​

    ចុងក្រោយ​លោក​ Keo  Sophktra​ បាន​បញ្ជាក់ថា ថ្ងៃនេះ​លោក​ជួប​ទារក​ចម្លែក​ដែលបាន​ប្រសូត្រ​នៅ​មណ្ឌល​សុខភាព​ណាំតៅ ស្រុក​ភ្នំស្រុក​ហើ​លោក​ស្នើសុំ​ខាង​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ និង មន្ត្រី​ដែល​បាន​បណ្តុះបណ្តាល​ផ្នែក​ជំងឺឆ្លង ពិសេស​ផ្នែក​ជំងឺឆ្លង​ ZIKA​ មេត្តា​ចុះ​ពិនិត្យ​និង​យក​ឈាម​ទៅ​វិភាគ ដោយ​បូម​ឈាម​ផ្ញើ​ទៅ​ថ្នាក់ជាតិ​ជាបន្ទាន់ ជាពិសេស​មន្ទីរពេទ្យបង្អែក​ភ្នំស្រុក​រៀច​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​សៀមរាប៕

 

adverise with khmeread

មតិយោបល់